ក្លឹបបិសាចក្រហម Manchester United កំពុងសិក្សាអំពីលទ្ធភាពក្នុងការយកខ្សែប្រយុទ្ធរបស់ខ្លួន Rasmus Hojlund ជាថ្នូរដូរជាមួយនឹងខ្សែប្រយុទ្ធថ្មីម្នាក់ ក្រោយខ្សែប្រយុទ្ធរូបនេះអាចរកបានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស.png?auto=webp&format=pjpg&width=3840&quality=60)
Hojlund ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបដើមរបស់គេគឺAtalanta ដែលមានបំណងចង់ឲ្យស្នើដល់ United ជាមួយនឹងកីឡាករ Ademola Lookman។

យ៉ាងណាមិញ បច្ចុប្បន្នក្រុម Man Utd កំពុងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើខ្សែប្រយុទ្ធម្នាក់គឺMatheus Cunha, ដែលបច្ចុប្បន្នមានតម្លៃខ្លួន ៦២.៥លានផោន ដែលអាចនឹងធ្វើឲ្យក្រុម Man Utd ពិចារណាក្នុងការនាំខ្សែប្រយុទ្ធរូបនេះទៅ Old Trafford វិញ ដោយប្តូរជាមួយនឹង Hojlund ខណៈបូករួមជាមួយនឹងប្រាក់បន្ថែម។

ការធ្វើបែបនេះជាយុទ្ធសាស្ត្រដ៏ល្អបំផុតសម្រាប់ក្រុម Man Utd ដើម្បីអាចរក្សាស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនបានល្អ និងជៀសផុតពី Financial Fair Play ផងដែរ៕
