Close
Sponsor ads Featured-Image
ចុមៗ MAN UTD ចង់បានអ្នកចាំទីរូបនេះ មកជំនួស Onana
ទំហំអក្សរ
តូច
ធំ

(ព័រទុយហ្គាល់)៖ អ្នកចាំទី Diogo Costa របស់ក្លឹប FC Porto ក្លាយជាគោលដៅរបស់ក្លឹបបិសាចក្រហម Manchester United ដែលកំពុងតែស្វែងរកអ្នកចាំទីថ្មី ដើម្បីអាចជំនួសដៃអ្នកចាំទី Andre Onana, នេះបើតាមប្រភពពីកាសែត Correio da Manha របស់ប្រទេសព័រទុយហ្គាល់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manr United sets sights on Diogo Costa to replace Onana

ads

ក្លឹបនៅលីគអង់គ្លេស Premier League ជាច្រើនក៏មានការចាប់អារម្មណ៍ទៅលើអ្នកចាំទីវ័យ ២៥ឆ្នាំ Diogo Costa រួមទាំង Manchester City ផងដែរ ខណៈបិសាចក្រហមបានបញ្ជូនភ្នាក់ងារទៅមើលអ្នកចាំទីរូបនេះក្នុងការប្រកួតទល់នឹង Famalicão កាលពីថ្ងៃសុក្រ។

ជាមួយគ្នានេះ Man City បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយ ៥៨លានអឺរ៉ូ សម្រាប់អ្នកចាំទី Costa ដែលកំពុងមានតម្លៃលើតុប្រមាណ ៧៥លានអឺរ៉ូ ក្នុងកិច្ចសន្យាដល់ឆ្នាំ២០២៧ ។

ក្លឹប FC Porto បានដាក់ក្តីសង្ឃឹងថា ការដេញថ្លៃលើអ្នកចាំទីរូបនេះនឹងជំរុញឱ្យតម្លៃកើនឡើង ប៉ុន្តែពួកគេចង់ឱ្យ Costa បន្តស្នាក់នៅសម្រាប់ជាជម្រើសល្អរបស់ក្រុមក្នុងការប្រកួតពាន FIFA Club World Cup នៅរដូវក្តៅនេះ៕

Man United plotting summer move for Porto's Diogo Costa with Ruben Amorim  fed up with Andre Onana - Yahoo Sports

ប្រភព៖ BBC

អត្ថបទទាក់ទង
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930