
គ្រូបង្វឹករបស់ក្រុម Aston Villa លោក Unai Emery បានចេញមកបង្ហើបថា ក្លឹបមិនទាន់ធ្វើការសម្រេចចិត្តអំពីការចុះកុងត្រាជាអចិន្ត្រៃយ៍លើ Marcus Rashford បើទោះបីជារូបគេទើបតែអាចរកបាន២គ្រាប់ក្នុងជំនួប FA Cup ទល់នឹងក្រុម Preston Nort End កាលពីយប់មិញក៏ដោយ។ លោក Emery បន្តថា ក្រុមទាំងមូលបច្ចុប្បន្នកំពុងផ្តោតលើការប្រកួតបន្តបន្ទាប់ទៀត ខណៈមិនទាន់មានពេលវេលាគិតគួរអំពីរឿងចុះកុងត្រាជាអចិន្ត្រៃយ៍នៅឡើយ។
Marcus Rashford បានចាកចេញពីក្រុម Man Utd កាលពីខែមករា បន្ទាប់រូបគេបានបាត់បង់តំណែងរបស់ខ្លួននៅ Old Trafford ក្រោយការមកដល់របស់លោក Ruben Amorim ខណៈតាំងពីផ្ទេរចូលរួមជាមួយនឹង Aston Villa រូបគេបានខកខានរកគ្រាប់បាល់ចំនួន១៤ប្រកួតមកហើយ។
Villa នៅតែមានលក្ខខណ្ឌក្នុងការចុះកុងត្រាជាអចិន្ត្រៃយ៍លើ Rashford ក្នុងតម្លៃ៤០លានផោន ប៉ុន្តែបញ្ហាហិរញ្ញវត្ថុនៅតែជាបញ្ហាចោទសម្រាប់ក្លឹបក្នុងការសម្រេចចិត្ត៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



