
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានធ្វើការសម្រេចចិត្តលើការចុះកុងត្រាជាអចិន្ត្រៃយ៍លើខ្សែប្រយុទ្ធស្លាប Jadon Sancho ពីក្រុម Manchester United ។ Sancho បានផ្ទេរទៅកាន់ក្រុម Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ជាមួយនឹងកិច្ចសន្យាទិញផ្តាច់តម្លៃ ២២លានផោនប៉ុណ្ណោះ។ ទោះបីជាណាមិញបើយោងទៅតាមអ្នកសារព័ត៌មានដ៏ល្បីគឺលោក Fabrizio Romano បានបញ្ជាក់ថា បច្ចុប្បន្ន Chelsea មានឆន្ទះចង់រក្សា Sancho នៅក្លឹបបន្តជាមួយនឹង Sancho ចង់មានបំណងដូចគ្នាផងដែរ។
Sancho បានលេងឲ្យក្រុម Chelsea ចំនួន ១៩ដង ដោយ៩ដងក្នុងនាមជាកីឡាករបម្រុង នៅរដូវកាលនេះ។ ការបង្ហាញខ្លួនបានបន្ថែមឡើងក្រោយពីកីឡាករ Noni Medueke និង Mykhaylo Mudryk រងរបួស។ ជាមួយនឹងវត្តមានកីឡាករចំណូលថ្មី Estevao Willian និង Kendry Paez នៅទីផ្សារខាងមុខនេះ វាគឺនឹងក្លាយជាសំណួលថ្មីមួយទៀតថាតើ Sancho មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងតំណែងរបស់គេបានដែរឬទេ ខណៈគ្រូបង្វឹកលោក Ennzo Maresca គាំទ្រការសម្រេចចិត្តរបស់ក្លឹបក្នុងចុះកុងត្រាជាអចិន្ត្រៃយ៍លើកីឡាករអង់គ្លេសរូបនេះ៕

Barcelona បន្តទម្រង់ដ៏អស្ចារ្យទល់នឹងក្រុម Girona ក្នុងជ័យជម្នះ ៤-១ នឹងបន្តកម្លាត៣ពិន្ទុនៅលើតារាង La Liga ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្ញីកាន់តែចាស់ កាន់តែហិល! Lewandowski បន្តបង្ហាញភាពអស្ចរ្យរបស់ខ្លួនឲ្យ Barca (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Robert Lewandowski បន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន ៣ពិន្ទ ខណៈ Yamal និង Ferran Torres រកបានម្នាក់មួយគ្រាប់។ ជាមួយនឹងជ័យជម្នះដ៏ធំមួយនេះ និងធ្វើឲ្យក្រុម Barca បន្តក្តីស្រមៃឈ្នះពានរង្វាន់លីគរដូវកាលនេះ ដោយបានដាក់សម្ពាធដល់ក្រុម Real Madrid ដែលកំពុងស្ថិតនៅលេខ២៕



