
Man. United មានបំណងចង់បង្កើតកំនត់ត្រាល្អលើកដំបូង និង ដណ្តើមយកប្រៀបក្នុងជើងទី ១ នៅពេលដែលពួកគេស្វាគមន៍ Sevilla នាកីឡាដ្ឋាន Old Trafford ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រព្រឹត្តិការណ៏ Europa League នៅវេលាម៉ោង២ទាបភ្លឺថ្ងៃសុក្រស្អែកនេះ។

4/8/2023 – Manchester United’s Jadon Sancho (left) and Christian Eriksen applaud the fans at full time after the Premier League match at Old Trafford, Manchester. Picture date: Saturday April 8, 2023. (Photo by Mike Egerton/PA Images/Alamy Images/Sipa USA) *** US Rights Only ***
គួរបញ្ជាក់ថាMan.Utd បានទម្លាក់ក្លឹបអេស្បាញ២រួចមកហើយ មុនឈានចូលមកដល់វគ្គនេះគឺ Barcelona និង Real Betis ខណៈដែល Sevilla បានយកឈ្នះលើក្រុម PSV Eindhoven និង Fenerbahce ក្នុងវគ្គជម្រុះ ទោះបីចាញ់ការប្រកួតក្នុង ជើងទី២ក៏ដោយ។
Sevilla មានកំណត់ត្រាដ៏ល្អមួយទល់នឹង Man. United ក្នុងការប្រកួតនៅទ្វីបអឺរ៉ុប ហើយបានឈ្នះពីរប្រកួតក្នុងចំណោមបីប្រកួត ខណៈ១ប្រកួតទៀតគឺស្មើ។ សម្រាប់ Sevilla បានឈ្នះពានរង្វាន់ Europa League ចំនួន ៦សម័យកាលហើយការឈ្នះចុងក្រោយបំផុតក្នុងឆ្នាំ ២០២០។
១.៦ប្រកួតចុងក្រោយរបស់ Man.Utd នៅ Europa League គឺឈ្នះ៥ ស្មើ១ ខណៈ Sevilla ចាញ់២ និង ឈ្នះ២។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Man.Utd
De Gea; Dalot, Varane, L Martinez, Malacia; Casemiro, Fred, Fernandes; Antony, Martial, Sancho
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤:២:៣:១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Sevilla
Bono; Montiel, Bade, Gudelj, Acuna; Fernando, Rakitic; Ocampos, Torres, Lamela; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤:២:៣:១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Man.Utd ៣:១ Sevilla
ប្រភព:Sportsmole & Whoscored

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


