Close
Featured-Image
Man.Utd ត្រៀមទទួល Sevilla វគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយគ្មានកីឡាករឆ្នើមរូបនេះ
ទំហំអក្សរ
តូច
ធំ

Marcus Rashford នឹងអវត្តមានក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League សម្រាប់ក្រុមបិសាចក្រហម Man. United ជាមួយ Sevilla នៅថ្ងៃសុក្រវេលាម៉ោង២រំលងអធ្រាតនាទឹកដីOld Trafford បន្ទាប់ពីរងរបួសសាច់ដុំ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះហស៊ុតបញ្ចូលទីបាន ២៨ គ្រាប់សម្រាប់ក្រុមរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ និងបានរងរបួសនិងត្រូវដកចេញពេល Man.Utd ផ្តួល Everton ២ទល់និង០ Premier League លើក្រុម Everton កាលពីថ្ងៃសៅរ៍។ក្រៅពីកីឡាករឆ្នើមខាងលើ Man.Utd សង្ឃឹមថា​កីឡាករខ្សែបម្រើដ៏មានគំនិតច្នៃប្រឌិត Christian Eriksen បានត្រលប់មកបង្ហាញខ្លួនក្នុង​នាមជាកីឡាករបម្រុងពេលប្រកួតជាមួយ Everton និងចូលលេងជម្រើស១១នាក់ដំបូង ខណៈក្រុមរំពឹងថានឹងស្វាគមន៍ការវិលត្រលប់មកវិញរបស់ Casemiro បន្ទាប់ពីខ្សែបម្រើប្រេស៊ីលរូបនេះត្រូវបានព្យួរអស់ជាច្រើន ប្រកួត។

Man. United ដែលបានឈ្នះពាន League Cup កាលពីខែកុម្ភៈ កំពុងចង់រក្សាចំណាត់ថ្នាក់ក្រុមកំពូលទាំងបួនក្នុង Premier League និងត្រៀមជួប Brighton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅចុងខែនេះផងដែរ។
ប្រភព:Besoccer

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង