

ទីបំផុត!ក្លិប Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត និងគ្រូបង្វឹក Rudi Garcia បានសម្រេចចែកផ្លូវគ្នាជាផ្លូវការណ៏ហើយ ក្រោយពី មានមូលហេតុសំខាន់២ចំនុចត្រូវបានលើកឡើងថាបច្ចេកទេស និង ទម្រង់នៃការដឹកនាំរបស់លោកមិនបានល្អប្រសើរ ស្របពេល ទំនាក់ទំនងជាមួយនិងតារាឆ្នើមគឺប្រធានក្រុម Cristiano Ronaldo បានធ្លាក់ចុះ។គួរបញ្ជាក់ថាបុរសសញ្ជាតិបារាំងលោក Garcia វ័យ៥៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹក Al-Nassr ក្នុងខែមិថុនា ឆ្នាំ ២០២២ ពោលគឺ រូបលោកបានដឹកនាំក្រុមនេះមិនទាន់បានមួយឆ្នាំស្រួលបួលផងខណៈAl-Nassr នៅមានការប្រកួតចំនួន ៧ ទៀតដែលនៅសល់ក្នុងរដូវកាលនេះ។
Rudi García បានដឹកនាំក្រុមផ្ទេរយក Cristiano Ronaldo ជាមួយនិងស្ថិតិដឹកនាំ២៤លើករួចមកហើយនៅរដូវកាលនេះ ក្នុងនោះឈ្នះ ១៧ លើក បើទោះបីជាកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ប៉ុន្តែបានធ្លាក់ចេញពីពានរង្វាន់ Super Cup រួចទៅហើយ។លោក Garcia គឺជាអតីតគ្រូបង្វឹកដែលបានដឹកនាំ Lille ឱ្យលើកពាន Ligue ១ ក្នុងឆ្នាំ ២០១១ ដែលជាឆ្នាំដូចគ្នាដែលគាត់បានឈ្នះ Coupe de France ។រូបលោកក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹប Marseille និង Lyon ផងដែរ។
ប្រភព:Be Soccer & Sport Brief


(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki Frontale ដណ្តើមបានជើងឯក […]


