Close
Sponsor ads Featured-Image
ទីបំផុត! ក្លឹប Al-Nassr ​សម្រេចចែកផ្លូវជាមួយគ្រូបង្វឹកព្រោះមូលហេតុនេះ
ទំហំអក្សរ
តូច
ធំ

ទីបំផុត!ក្លិប Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត និងគ្រូបង្វឹក Rudi Garcia បានសម្រេចចែកផ្លូវគ្នាជាផ្លូវការណ៏ហើយ ក្រោយពី មានមូលហេតុសំខាន់២ចំនុចត្រូវបានលើកឡើងថាបច្ចេកទេស និង ទម្រង់នៃការដឹកនាំរបស់លោកមិនបានល្អប្រសើរ ស្របពេល ទំនាក់ទំនងជាមួយនិងតារាឆ្នើមគឺប្រធានក្រុម Cristiano Ronaldo បានធ្លាក់ចុះ។គួរបញ្ជាក់ថាបុរសសញ្ជាតិបារាំងលោក Garcia វ័យ៥៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹក Al-Nassr ក្នុងខែមិថុនា ឆ្នាំ ២០២២ ពោលគឺ រូបលោកបានដឹកនាំក្រុមនេះ​មិនទាន់បានមួយឆ្នាំស្រួលបួលផងខណៈAl-Nassr នៅមានការប្រកួតចំនួន ៧ ទៀតដែល​នៅសល់ក្នុងរដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Rudi García បានដឹកនាំក្រុមផ្ទេរយក Cristiano Ronaldo ជាមួយនិងស្ថិតិដឹកនាំ២៤លើករួចមកហើយនៅរដូវកាលនេះ ក្នុងនោះឈ្នះ ១៧ លើក បើទោះបីជាកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ប៉ុន្តែបានធ្លាក់ចេញពីពានរង្វាន់ Super Cup រួចទៅហើយ។លោក Garcia គឺជាអតីតគ្រូបង្វឹកដែលបានដឹកនាំ Lille ឱ្យលើកពាន Ligue ១ ក្នុងឆ្នាំ ២០១១ ដែលជាឆ្នាំដូចគ្នាដែលគាត់បានឈ្នះ Coupe de France ។រូបលោកក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹប Marseille និង Lyon ផងដែរ។
ប្រភព:Be Soccer & Sport Brief

ads

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង