Close
Sponsor ads Featured-Image
Prediction: Liverpool សម្លឹងចង់បាន ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ West Ham មុនបំណាច់ឆ្នាំ
ទំហំអក្សរ
តូច
ធំ

Liverpool ក្នុងនាមជាក្រុមភ្ញៀវនិងជាក្រុមនាំមុខតារាង EPL មានបំណងចង់ទទួលបានពិន្ទុ ៤៥ពិន្ទុ មុនបំណាច់ឆ្នាំ២០២៤ នៅពេលពួកគេធ្វើដំណើរទៅជួបក្រុម West Ham United អាទិត្យសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេនៃឆ្នាំ ២០២៤ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទស្អែកនេះ។ក្រុមទាំងពីរបានឡើងកូដខ្លាំងនៅក្នុងការប្រកួត Boxing Day របស់ពួកគេ ដោយLiverpool បានផ្តួល Leicester City ៣-១ ខណៈ West Ham យកឈ្នះក្រុម ១-០ នៅលើការបង្ហាញខ្លួនលើកដំបូងរបស់អ្នកចាត់ការ Southamptonលោក Ivan Juric។សម្រាប់៦ប្រកួតចុងក្រោយរបស់ West Ham បច្ចុប្បន្នឈរនៅលេខរៀងទី ១៣ ក្រោយប្រកួត៦លើកឈ្នះ២ស្មើ២និងចាញ់២ ខណៈ Liverpool ឈរនៅលេខរៀងទី១ក្រោយឈ្នះ៤ស្មើ២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Newcastle vs Liverpool prediction: Premier League odds and betting tips | The Independent

ads

West Ham vs. Liverpool Premier League 2024-25 Preview & Team News - The Liverpool Offside
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ West Ham មិនដែលឈ្នះ Liverpool ទេ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpool បានយកឈ្នះពួកគេសម្រាប់ការប្រកួតក្នុងដី នៅខែធ្នូឆ្នាំ២០២៣ ដោយលទ្ធផល ៥ទល់និង០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)West Ham United
ជ័យជម្នះរបស់ញញួរធំលើក្រុមបាតតារាងមានកីឡាករម្នាក់រងរបួសធ្ងន់ធ្ងរសម្រាប់អ្នកចាំទី Lukasz Fabianski បន្ទាប់ពីការប៉ះទង្គិចក្បាល ជាមួយ Max Kilman នៅដើមតង់ទីមួយ។Lopetegui ក៏បានបញ្ជាក់ដែរថា ការដកខ្លួនក្នុងតង់ទី 1 ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Carlos Soler នៅ St Mary’s គឺទាក់ទងនឹងរបួសខណៈ កីឡាករអេស្បាញកំពុងថែទាំជង្គង់ – ហើយខ្សែបម្រើរបស់ម្ចាស់ផ្ទះមាន Guido Rodriguez និង Tomas Soucek ក៏មិនប្រាកដអាចចូលលេងបានដែរ ។ទោះជាយ៉ាងណាខ្សែបម្រើឆ្នើមសញ្ជាតិប្រេស៊ីល Lucas Paqueta ត្រលប់មកវិញពីជាប់បម្រាមនិងត្រៀមចូលលេងជាមួយ Edson Alvarez ផងដែរ។ ដោយឡែក Michail Antonio នៅមិនទឆាន់ជាសះស្បើយពីរបួសគ្រោះថ្នាក់ចរាចរណ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Wan-Bissaka, Mavropanos, Todibo, Emerson; Alvarez; Bowen, Paqueta, Kudus, Summerville; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់​៤-២-៣-១

Liverpool hit five against Hammers to start Carabao Cup defence - Liverpool FC
៣.ពត៌មានក្រុម(ភ្ញៀវ)Liverpool
គ្រូបង្វឹកលោក Arne Slot បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ថា Ibrahima Konate (ជង្គង់) និង Conor Bradley (សរសៃពួរ) ។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិហូឡង់បញ្ជាក់ថាខ្សែការពារទាំងពីរអាចត្រលប់មកវិញពេល Liverpool ទទួលភ្ញៀវ Man. United ការប្រកួតដំបូងនៅដើម​ឆ្នាំ ២០២៥ ។ក្រុមក៏អវត្តមានកីឡាករ Dominik Szoboszlai ផងដែរបន្ទាប់ពីកីឡាករសញ្ជាតិហុងគ្រីរូបនេះទទួលបានកាតលឿងទីប្រាំរបស់គាត់នៅ Premier League ក្នុងរដូវកាលនេះពេលរកបានជ័យជម្នះ Leicester ។ទាំង Diogo Jota និង Luis Diaz នឹងត្រៀមបង្ហាញខ្លួនសម្រាប់អវត្តមាន Darwin Nunez ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Gomez, Van Dijk, Tsimikas; Mac Allister, Gravenberch; Salah, Jones, Diaz; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ១:៤ Liverpool
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031