
វីរបុរសក្រុមហង្សក្រហមLiverpool លោក Danny Murphy បានជំរុញឱ្យអតីតក្លឹបរបស់លោកចុះហត្ថលេខានាំយកកីឡាករអន្តរជាតិបារំាងមានវ័យទើបតែ២១ឆ្នាំនិងជាអតីតយុវជនក្លឹបLyonគឺ Malo Gusto បច្ចុប្បន្នកំពុងលេងអោយក្រុមតោខៀវ Chelsea ដើម្បីមកជំនួសតំណែងកីឡាករ Trent Alexander-Arnold ប្រសិនខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេសចាកចេញពីកីឡដ្ឋាន Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្នកិច្ចសន្យារបស់ Alexander-Arnold ជាមួយ Liverpool នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលក្លឹបអធិរាជសមានបំណងចង់ផ្ទេរយករូបគេទៅពង្រឹងក្រុម ខណៈសាម៉ីខ្លួនមិនទាន់បានព្រមព្រៀងចុះកិច្ចសន្យាថ្មីនោះឡើយ។
Murphy អតីតខ្សែបម្រើសញ្ជាតិអង់គ្លេសបានបញ្ជាក់ប្រាប់យ៉ាងដូច្ចេះថាៈ Gusto មានសមត្ថភាពអាចជំនួសតំណែង Alexander-Arnold បានល្អបំផុត ។ការពិតខ្ញុំមានអារម្មណ៍ថាចាប់អារម្មណ៏ពីសមត្ថភាពរបស់គាត់។ទាក់ទងការត្រៀមចាកចេញរបស់ Arnold នេះផងដែរ លោក Muphy បានប្រតិកម្មតបថាៈ Liverpool គួរតែចង់ចិត្ត Arnold យូរហើយ និងមិនគួរណា ដែលបានបណ្តោយឲ្យរឿងនេះកើតឡើង។ ដូច្នេះពួកគេគួរតែរៀនពីវា ហើយវាមិនគួរកើតឡើងទៀតទេសម្រាប់កីឡាករឆ្នើមដ៍ទៃទៀត។
ប្រភព:Dailypost
វីឌេអូ: Gusto
វីឌេអូ: Arnold

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



