Close
Featured-Image
Prediction: Man.Utd អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើដំណើរទៅផ្ទះ Wolver ?
ទំហំអក្សរ
តូច
ធំ

Manchester United សម្លឹង​រក​ការ​កែប្រែ​ទម្រង់​លេង​ដ៏​អាក្រក់​លើក​មុន​ពេល​ដែល​ពួក​គេ​ធ្វើដំណើរទៅជួបសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers នៅ​ថ្ងៃ Boxing Day ក្នុងក្របខណ្ឌ Premier Leagueនាវាលាម៉ោង១២និង៣០នាទីយប់ឆ្លងថ្ងៃព្រហស្បត្ត៍ចូលថ្ងៃសុក្រស្អែកនេះ។ក្រុមបិសាចក្រហមនឹងបន្តវត្តមានឈរនៅហួសពាក់កណ្តាលតារាង(លេខរៀងទី១៣)នៅក្នុងរដូវកាលនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៩ បន្ទាប់ពីត្រូវបាន Bournemouth លត់ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនដោយលទ្ធផល ៣ទល់និង០។ សម្រាប់៦ប្រកួតចុងក្រោយរបស់Wolverhampton នៅក្របខណ្ឌEPL ឈ្នះ២ចាញ់៤ ឈរនៅលេខរៀងទី ១៨បាតតារាង ខណៈ Man.Utd ចាញ់៣ឈ្នះ២ស្មើ១ឈរនៅលេខរៀងទី១៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ruben Amorim: New Man Utd boss on university, being emotional, honest &  'the right guy' - BBC Sport

Wolverhampton Wanderers vs Manchester United Prediction and Betting Tips |  26th December 2024
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយWolver ឈ្នះ១ខណៈ Man.Utd ឈ្នះ៤ ខណៈការប្រកួតចុងក្រោយបង្អស់គឺ Man.Utd យកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល ៤ទល់និង៣កាលពីខែមករា ដើមឆ្នាំ២០២៤កន្លងទៅនេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Wolverhampton
កីឡាករ Rayan Ait-Nouri អាចនិងត្រលប់មកវិញពីការព្យួរ ខណៈ Matheus Cunha នៅតែមិនទាន់បានទទួលការផ្តល់ពត៌មានពី FA ពីការចោទប្រកាន់កំហុសពេលប្រកួតជាមួយ Ipswich ខណៈអ្នកស៊ុតបញ្ចូលទីនាំមុខរបស់ Wolves ទើបតែរកបានសំណាញ់ម្តងទៀតកាលពីថ្ងៃអាទិត្យ។Boubacar Traore និង Pablo Sarabia គ្រោងនឹងត្រលប់មកវិញក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ប៉ុន្តែ Mario Lemina អាចនឹងត្រលប់មកវិញឆាប់ៗ ដោយ Pereira សង្ឃឹមថាគាត់អាចលេងផ្នែកខ្លះនៅទីនេះ បន្ទាប់ពីខកខានពេលផ្តួល Leicester ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJose Sa; Nelson Semedo, Bueno, Toti; R Gomes, J Gomes, Andre, Ait-Nouri; Guedes, Strand Larsen, Cunha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Mainoo strike seals Manchester United's win against Wolves in seven-goal  thriller | Premier League | The Guardian
៣.ពត៌មានក្រុម(ភ្ញៀវ)Man.United
លោក Amorim អាចនិងបន្តមិនដាក់អោយ Marcus Rashford ចូលលេងក្នុ្ងការប្រកួតនេះបន្តទៀត ក្រោយពីចាញ់ Bournemouth ខណៈកីឡាករ Mason Mount និង Victor Lindelof ដែលរងរបួសទាំងពីរនាក់ត្រូវបានបង្ខំឱប្តូរចេញកំលុងការប្រកួតទល់នឹងក្រុម Man City និង Spurs ខណៈ Luke Shaw ក៏មិនអាចចូលលេងបានដែរ។
Matthijs de Ligt បានខកខានចូលលេងពេលបរាជ័យចាញ់ Bournemouth ដោយសារជំងឺ អាចត្រលប់មកវិញ ខណៈដែល Tyrell Malacia ទំនងជាត្រូវបោះបង់ការប្រកួតបន្ទាប់ពីតង់ទីមួយដ៏លំបាកនៅចុងសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; De Ligt, Maguire, Martinez; Mazraoui, Ugarte, Mainoo, Dalot; Amad, Hojlund, Fernandes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Wolverhampton ២ : ២ Man.Utd
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
កាក់កបមែន! ត្រឹម១រដូវកាលកីឡាកររូបនេះទទួលបានកាតក្រហម ៣ កម្មវិធីផ្សេងគ្នា
featured image

ប្រធានក្រុមបិសាចក្រហម Man. United កីឡាករ Bruno Fernandes នឹងត្រូវរងបម្រាមមិនអាចចូលលការប្រកួតក្របខណ្ឌ Premier League បន្ទាប់របស់ពួកគេជាមួយនឹងក្រុម Newcastle United នៅថ្ងៃចន្ទខាងមុខនេះបានទេ។ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ បានទទួលកាតលឿងរហូតដល់ទៅពីរដងកំលុងពេលលេងទល់និងក្រុមម្ចាស់ផ្ទះ Wolvesធ្វើអោយរូបគេទទួលបម្រាមមួយប្រកួតដោយស្វ័យប្រវត្តិក្រោយបណ្តេញចេញ។Fernandes បានក្លាយជាកីឡាករដំបូងគេរបស់ Man Utd ក្នុង១ទសវត្សរ៍ចុងក្រោយនេះ ដែលត្រូវបានបណ្តេញចេញពីការប្រកួតចំនួនបីដងនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ក្នុងរដូវកាលតែមួយ។អតីតកីឡាករ Sporting បច្ចុប្បន្នមានវ័យ៣០ឆ្នាំបានទទួលកាតក្រហមអំឡុងពេលពួកគេចាញ់ក្រុម Tottenham Hotspur ៣-០ ខណៈរូបគេត្រូវបណ្តេញចេញផងដែរក្រោយ ស្មើ ៣-៣ជាមួយ FC Porto ក្នុងការប្រកួត Europa League។Manuel Ugarte ក៏នឹងខកខានការប្រកួតជាមួយ Newcastle ផងដែរ ខណៈកីឡាករអន្តរជាតិអ៊ុយរូហ្គាយបានទទួលកាតលឿងលើកទីប្រាំរបស់គាត់ក្នុងរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះទំនេរជាង៤ឆ្នាំ! ប៉ុន្តែ Zidane ចង់ដឹកនាំតែ ២ក្លឹបនេះប៉ុណ្ណេាះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្រោយបរាជ័យសប្តាហ័ទី១៨នេះ Man.Utd បានបន្តធ្លាក់ទៅចំណាត់ថ្នាក់ទី១៤ និង ធ្វើអោយពួកគេមានគម្លាតត្រឹមតែ៨ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។ ប្រភព:Dailypost […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 17 13 3 1 40 17 +23 42
    2 Chelsea 18 10 5 3 38 21 +17 35
    3 Nottingham Forest 18 10 4 4 24 19 +5 34
    4 Arsenal 17 9 6 2 34 16 +18 33
    5 Newcastle United 18 8 5 5 30 21 +9 29
    6 AFC Bournemouth 18 8 5 5 27 21 +6 29
    7 Manchester City 18 8 4 6 30 26 +4 28
    8 Fulham 18 7 7 4 26 23 +3 28
    9 Aston Villa 18 8 4 6 26 29 -3 28
    10 Brighton & Hov… 17 6 7 4 27 26 +1 25
    11 Tottenham Hotspur 18 7 2 9 39 26 +13 23
    12 Brentford 17 7 2 8 32 32 +0 23
    13 West Ham United 18 6 5 7 23 30 -7 23
    14 Manchester United 18 6 4 8 21 24 -3 22
    15 Everton 17 3 8 6 15 22 -7 17
    16 Crystal Palace 18 3 8 7 18 26 -8 17
    17 Wolverhampton Wanderers 18 4 3 11 29 40 -11 15
    18 Leicester City 18 3 5 10 22 40 -18 14
    19 Ipswich Town 17 2 6 9 16 32 -16 12
    20 Southampton 18 1 3 14 11 37 -26 6
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol