Close
Sponsor ads Featured-Image
ទីបំផុត ! ក្លឹបនៅ La Liga បញ្ចប់តំណែងគ្រូបង្វឹកទោះបីដឹកនាំការប្រកួតចុងក្រោយស្មើ (មាន១វីឌេអូ)
ទំហំអក្សរ
តូច
ធំ

ទីបំផុតក្លឹបប្រចៀវខ្មៅ Valencia បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Rúben Baraja ជាផ្លូវការហើយពោលគឺនៅត្រឹមតែ ៤៨ ម៉ោងមុនការប្រាព្ធបុណ្យណូអែលទូទាំងសកលលោក។ការបណ្តេញលោក Baraja នេះបានកើតឡើងបន្ទាប់ពីទម្រង់លេងរបស់ក្លឹប Valencia ឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេដោយចាញ់ ៣ ខណៈការប្រកួតចុងក្រោយស្មើក្នុងផ្ទះជាមួយAlaves ក៍ដោយ។គួររំលឹកផងដែរថាលោក Baraja គឺជាអតីតខ្សែបម្រើ Valencia ដែលត្រូវបានតែងតាំងដោយក្លឹបនៅខែកុម្ភៈ ឆ្នាំ ២០២៣កន្ងលទៅនិងបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩កាលពីរដូវកាលចាស់ទោះបីរកមិនឃើញជ័យជំនះសោះនៅ៧ប្រកួតចុងក្រោយមុនបញ្ចប់រដូវកាល២០២៣-២០២៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Valencia sack head coach Ruben Baraja - The Athletic

ads

FIRST HALF VALENCIA-ALAVÉS - Valencia CF

Match Report: Valencia CF draw 2-2 with Deportivo Alavés - Valencia CF

បច្ចុប្បន្នក្រោយការចាកចេញរបស់គ្រូបង្វឹកវ័យ ៤៩ ឆ្នាំរូបនេះ Valencia កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២បាតតារាងក្របខណ្ឌ La Liga ដោយមានត្រឹមតែ ១២ ពិន្ទុពីការប្រកួតបើកឆាកចំនួន ១៧ លើកនៅរដូវកាលនេះ២០២៤-២០២៥នេះនិងបរាជ័យ៣លើករួចមកហើយ។គួររំលឹកថា Valencia មិនដែលធ្លាក់ទៅលេងនៅក្របខណ្ឌលីកលំដាប់ទីពីរអេស្បាញទេគិតចាប់តាំងពីរដូវកាល ១៩៨៦-១៩៨៧មក។ ក្រុម Valenica និងត្រៀមជួបក្រុមការពារតំណែងជើងឯក La liga គឺ Real Madrid នៅថ្ងៃទី៣ មករា ឆ្នាំ ២០២៥ខាងមុខនេះ។
ប្រភព:The Star & Tribuna
មាន១វីដេអូ

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031