

Barcelona បានបន្តបង្ហាញទម្រង់លេងល្អនៅក្នុងការប្រកួតពានរង្វាន់ Spanish Super Cup រួចមកពួកគេបានបន្តផ្តួលក្រុម Real Betis ជាភ្ញៀវដោយលទ្ធផល ៥ទល់និង១ ដើម្បីឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey ។កីឡាករឆ្នើមវ័យក្មេង Lamine Yamal បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន១គ្រាប់ផងដែរ ខណៈក្រុមលោក Hansi Flickរកបានលទ្ធផលជ័យជំនះដោយគ្រាប់បាល់សរុបប្រាំគ្រាប់ការប្រកួតពីរក្របខណ្ឌផ្សេងគ្នាជាលើកទីពីរជាប់ៗគ្នា ក្រោយផ្តួលគូប្រជែងដ៍ជូរចត់គឺ Real Madrid ក្នុងលទ្ធផល ៥-២ ក្នុងការប្រកួពានរង្វាន់ Spanish Super Cup ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ។

Gavi ជាកីឡាកររកគ្រាប់បាល់នាំមុខមុន មុនពេល Yamal វ័យ ១៧ ឆ្នាំបានបង្កើតឱកាសអោយខ្សែការពារ Jules Kounde រកគ្រាប់បាល់នាំមុខទី២ខណៈRaphinha, Ferran Torres និង Yamal ទសុទ្ធតែរកបានគ្រាប់បាល់ម្នាក់១គ្រាប់ដូចគ្នា។ ទោះយ៉ាងណា Real Betis មិនអន់ពេកនោះទេ ខណៈពួកគេបានរកបានគ្រាប់បាល់១គ្រាប់វាយបកលួចិត្តអ្នកគាំទ្រដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី Victor Roqueនៅនាទីទី ៨៤។ក្រុមកំពូលតារាង La Liga Atletico Madrid ក៏បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះ 4-0 យ៉ាងងាយស្រួលនៅលើទឹកដីក្រុម Elche ជាមួយនឹងក្រុម Leganes និង Getafe ក៏យកឈ្នះលើក្រុមគូបដិបក្សរបស់ពួកគេផងដែរ។
ប្រភព:BBC
វីដេអូ: Barcelona vs Real Betis
វីដេអូ:At.Madrid vs Elche

(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep […]



