ជាថ្មីម្តងទៀតគ្រូបង្វឹកលោក Ruben Amorim បានដកឈ្មោះខ្សែបម្រើ-ប្រយុទ្ធស្លាប Marcus Rashford ចេញពីក្រុម Manchester United នៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមភ្ញៀវ Bournemouth នៅវេលាម៉ោង ៩យប់នេះខណៈអនាគតរបស់កីឡាករក្រុមជម្រើសជាតិអង់គ្លេសស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំងមែនទែនហើយ។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំក៏ មិនមានវត្តមានចូលរួមព្រឹត្តការណ៍ Euro ២០២៤សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរនោះ បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពីក្លឹប ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីខណៈអនាគតរបស់គាត់ជាមួយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ហាក់ដូចជាឈានដល់ទៅបញ្ចប់ទៅហើយនោះ។ មានន័យថ Rashford មិនបានចូលលេងកំលុងពេលផ្តួល Manchester City និងពេលបរាជ័យចាញ់ Spurs ខណៈបច្ចុប្បន្នការវិលត្រលប់មកបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងរបស់អតីតយុវជនថ្នាលក្លឹប ហាក់បីដូចជារសាត់អណ្តែតឆ្ងាយទៅហើយ។
ផ្ទុយទៅវិញ Amorim បានជ្រើសរើសកីឡាករជួរមុខទាំងបីមាន Amad Diallo, Joshua Zirkzee និង Bruno Fernandes ជំនួស Rashford ខណៈ Alejandro Garnacho, Antony និង Rasmus Hojlund ជាកីឡាករបម្រុង ។នេះគឺជាចេតនាច្បាស់ដែលបង្ហញថា គាត់លែងត្រូវការ Rashford ទៀតហើយ។ សម្រាប់សាម៉ីខ្លួនផ្ទាល់រយៈពេល១៨ខែចុងក្រោយបន្ទាប់ពីចុះកុងត្រាថ្មី Rashford បានតស៊ូជាមួយទម្រង់លេងដោយរកបានគ្រាប់បាល់មិនបានសមប្រកបបានតែ១៥គ្រាប់នៅ៦៧ប្រកួចុងក្រោយ ជាមួយនិងបញ្ហារបួសតាមញាំញីផងដែរនោះ ។
ប្រភព:Dailypost &Goal
លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United ត្រូវបានបណ្តាញអ្នកសារពត៌មានជម្រុញអោយឆ្លើយសំណួរអំពីមូលហេតុអ្វីដែលរូបលោកដកឈ្មោះកីឡាករ Marcus Rashford មិនអោយចូលលេងសម្រាប់ការប្រកួតខណៈម្ចាស់ផ្ទះ Man.Utd បានចាញ់ក្រុមភ្ញៀវ Bournemouth ធ្ងន់ករដោយលទ្ធផល ៣ទល់និង០ កាលពីថ្ងៃអាទិត្យ។អតីតគ្រូបង្វឹក Sporting បានឆ្លើយសំនួរបស់គេហទំព័រ Sky Sports ជុំវិញបញ្ហានេះថាៈ វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ ខ្ញុំចង់ឃើញកីឡាករល្អបំផុតរបស់ខ្ញុំបញ្ចេញសមត្ថភាព ហើយបន្ទាប់មកខ្ញុំព្យាយាមធ្វើរឿងផ្សេងៗជាមួយកីឡាករផ្សេងៗគ្នា ដូច្នេះវាជាការផ្តោតអារម្មណ៍របស់ខ្ញុំសម្រាប់ដឹកនាំការប្រកួតប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Amorim ត្រូវបានជម្រុញឆ្លើយសំនួរម្តេចមិនដាក់កីឡាកររូបនេះចូលលេង(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រុមដឹកនាំដោយគ្រូបង្វឹកវ័យ ៣៩ឆ្នាំលោក Amorim មិនបានដាក់អោយកីឡាករអន្តរជាតិអង់គ្លេសចូលលេង ៣លើកចុងក្រោយជាប់ៗគ្នានេះ ខណៈ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានធ្វើការផ្លាស់ប្តូរកីឡាករឈុតធំជម្រើស១១នាក់ដំបូងរហូតដល់ទៅ ៦រូប ក្រោយចាញ់Tottenhamកាលពីសប្តាហ៍មុននៅក្របខណ្ឌ Premier League ដូចគ្នា ។មានន័យថាខ្សែបម្រើសញ្ជាតិកូឌីវ័រ Amad Diallo នៅតែផ្តល់ឱកាសបង្ហាញខ្លួនចូលលេងជម្រើសដំបូង ព្រមជាមួយខ្សែការពារដែលរងរបួសច្រើនខែគឺ Tyrell Malacia […]