Close
Featured-Image
អីយ៉ាសស្ងាត់ៗ MAN UTD កំពុងចាប់អារម្មណ៍តាមប្រមាញ់តារាឆ្នើម PSG ម្នាក់
ទំហំអក្សរ
តូច
ធំ

បារាំង យោងតាមសារព័ត៌មានក្នុងប្រទេសបារាំង L’Équipe បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United និងក្លឹប RB Leipzig កំពុងចាប់អារម្មណ៍ខ្លាំងក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធឆ្នើម Randal Kolo Muani របស់ក្លឹបអ្នកមានបារាំង Paris Saint-Germain។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលមានវ័យ ២៦ឆ្នាំ ត្រូវបានប្រកាសថាលើសតម្រូវការនៅ Parc des Princes នឹងដោយសារគ្រូបង្វឹកលោក Luis Enrique មិនបានរួមបញ្ចូលរូបគេ [Muani] ជាផ្នែកនៃផែនការអនាគតរបស់ក្លឹប។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថា Kolo Muani ត្រូវបានទម្លាក់ចេញពីក្រុមមុនពេល PSG ត្រូវលេងប្រឈមនឹងក្រុម Olympique Lyonnais កាលពីល្ងាចថ្ងៃអាទិត្យ បានបង្ហាញយ៉ាងច្បាស់ថាកីឡាករវ័យ២៦ឆ្នាំ មិនមែនស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកទេ។

អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានរាយការណ៍​ឲ្យដឹងថា ខ្សែប្រយុទ្ធ Kolo Muani ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបម្ចាស់ជើងឯក Ligue 1 ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ ដោយក្លឹប PSG ដាក់បន្ទុកលើការធ្លាក់ទម្រង់លេង៕

Randal Kolo Muani and Milan Škriniar allowed to leave PSG in January - Get French Football News

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ)
featured image

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031