
ក្រុមចំនួនពីរដែលមានពិន្ទុប្រដុំប្រសងគ្នាក្នុងតារាងក្របខណ្ឌ Europa League និងត្រូវប៉ះគ្នានៅទឹកដី Doosan Arena ក្នុងប្រទេស Czech ខណៈក្រុម Viktoria Plzen និងត្រូវ បើកទ្វារផ្ទះប្រកួតជាមួយក្រុមភ្ញៀវ Man. United នៅវេលាម៉ោង ១២និង ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។គួររំលឹកថាក្រុមទាំងពីរបានទទួល៩ ពិន្ទុពីការប្រកួត ៥ លើកដំបូងរបស់ពួកគេ ដោយក្រុមបិសាចក្រហមឈរនៅលេខ ១២ ក្នុងតារាងសម្រាប់ ៣៦ ក្រុម ខណៈViktoria Plzen ឈរនៅចំណាត់ថ្នាក់ទី ១៣។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមិនធ្លាប់ជួបគ្នាពីមុនមកទេ
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Viktoria Pizen
Viktoria Plzen នឹងត្រូវអវត្តមានខ្សែការពារ Svetozar Markovic ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្ត បន្ទាប់ពីរបួសនៅក្នុងការឈ្នះកាលពីចុងសប្តាហ៍មុនលើ Karvina ខណៈ Kwabena Adu បានខកខានការប្រកួតចំនួន៥ដង ចុងក្រោយដោយសារបញ្ហាទិដ្ឋាការ។ខ្សែបម្រើស្លាបជើងចាស់ Jan Sykora មិនទាន់អាចទាត់បាល់បានទេនៅរដូវកាលនេះ ដោយសាររបួស ហើយនៅតែស្ថិតក្នុងបន្ទប់ព្យាបាលជាមួយមិត្តរួមក្រុម Christophe Kabongo និង Rafiu Durosinmi ដែលអវត្តមានយូរ ខណៈដែល Cory Sene មិនមានសិទ្ធិដោយមិនត្រូវបានជ្រើសរើសក្នុងក្រុម Europa League របស់ Viktoria Pilzen ។ដោយបានស៊ុតបាល់បញ្ចូលទីចំនួន 4 គ្រាប់ក្នុងការប្រកួតចំនួន 4 ចុងក្រោយរបស់គាត់ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ Sulc និងត្រូវលេងចាប់ដៃគូជាមួយ Erik Jirka និងអតីតខ្សែប្រយុទ្ធក្រុម Burnley គឺ Matej Vydra ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJedlicka; Dweh, Hejda, Jemelka; Cadu, Cerv, Kalvach, Souare; Sulc; Jirka, Vydra
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-១-២
៣.ពត៌មានក្រុម(ភ្ញៀវ)Man.Utd
សម្រាប់ Man United នៅតែអវត្តមានកីឡាករ Luke Shaw ដោយសារបញ្ហារបួសសាច់ដុំ ខណៈខ្សែបម្រើ-ការពារជើងចាស់ Jonny Evans ក៏នឹងអវត្តមានផងដែរ បើទោះបីជាត្រលប់មកហ្វឹកហាត់វិញក្នុងសប្តាហ៍នេះជាមួយនឹង Victor Lindelofបន្ទាប់ពីសម្រាកជិតមួយខែជាមួយនឹងបញ្ហាក្រលៀន។Amorim នឹងពិចារណាលើការពង្រឹងក្រុមជម្រើសដំបូងរបស់គាត់ ដោយខ្សែការពារទាំងបី Harry Maguire, Noussair Mazraoui និង Tyrell Malacia សុទ្ធតែជំរុញឱ្យមានការហៅត្រលប់មកវិញ ខណៈដែល Mason Mount, Casemiro និង Christian Eriksen សុទ្ធតែត្រៀមបង្ហាញខ្លួននៅតំបន់បម្រើកណ្តាលវិញ។
Rasmus Hojlund បានស៊ុតបញ្ចូលទី ៨ គ្រាប់នៅអឺរ៉ុបសម្រាប់ Man United ហើយអាចក្លាយជាកីឡាករទី ៣ បន្ទាប់ពី Wayne Rooney និង Marcus Rashford រកបាន ៩ គ្រាប់ឱ្យបិសាចក្រហមនៅអាយុ ២១ ឆ្នាំឬតិចជាងនេះ។ សម្រាប់ Joshua Zirkzee ក៏ត្រៀមចូលលេងជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតនេះផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, Maguire, Martinez; Antony, Casemiro, Fernandes, Malacia; Mount, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Viktoria Pizen ១ : ៣ Man.Utd
ប្រភព:whoscored &sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



