
គ្រាប់បាល់ស៊ុតបញ្ចូលទីពី Lionel Messi និង Sergio Ramos បានជួយឱ្យ Paris St-Germain ទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Nice ក្នុងលទ្ធផល ៦ ពិន្ទុដាច់ពីក្រុមប្រជែងជើងឯក Ligue-១ គឺ Lens នៅលើកំពូលតារាង ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្នុងការប្រកួតនេះអ្នកចាំទីអន្តរជាតិអ៊ីតាលី Gianluigi Donnarumma របស់ PSG បានធ្វើការសង្គ្រោះបាល់យ៉ាងល្អ ពីការស៊ុត របស់ Hicham Boudaoui និង Nicolas Pepe ក្នុងតង់ទីមួយ ស្របពេលPSG បានឈ្នះពាន Ligue-១ ចំនួន៨ដងចុងក្រោយខណៈក្រុមលោក Cristopher Galtier រកឃើញជ័យជំនះជាលើកដំបូងក្រោយបរាជ័យ ២ដងជាប់ៗគ្នាចុងក្រោយ។
ប្រភពBBC
វីដេអូ:

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



