Close
Featured-Image
Prediction: Man.Utd តែងមានប្រវត្តិល្អពេលជួប Everton ៥ដងចុងក្រោយ
ទំហំអក្សរ
តូច
ធំ

គឺជាការប្រកួតក្នុងផ្ទះនៅក្របខណ្ឌ EPLសម្រាប់ក្រុម Man. United នៅវេលាម៉ោង ៨និង៣០យប់ថ្ងៃអាទិត្យនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim ខណៈការប្រកួតក្នុងផ្ទះលើកដំបូងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានឈ្នះ Bodo/Glimt កាលពីថ្ងៃព្រហស្បតិ៍ ក្នុងក្របខណ្ឌ Europa League ខណៈក្រុមរបស់លោក Sean Dyche មិនអាចបំបែកក្រុម Brentford ដែលមាន 10 នាក់កាលពីចុងសប្តាហ៍មុន។សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ក្រុមMan.Utd ឈ្នះ២ស្មើ៣និងចាញ់១ ឈរនៅលេខរៀងទី ១៣  ខណៈ  Everton  ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់១និងស្មើ៤បច្ចុប្បន្នឈរនៅលេខរៀងទី១៥

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United v Everton - Man United Hospitality Tickets

How to watch and follow Man Utd v Everton | Premier League | 9 March 2024 | Manchester United

១.ប្រវត្តិជួបគ្នា

ជួបគ្នា៥ដងចុងក្រោយ Everton មិនដែលឈ្នះ Man.Utd ទេ ខណៈកាប្រកួតចុងក្រោយបង្អស់ Man.Utd បានផ្តួល ពួកគេដោយលទ្ធផល ២ទល់និង០ កាលពីខែមិនា ២០២៤កន្លងទៅ។

២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.Utd
គ្រូបង្វឹកថ្មីលោក Amorim មានគ្រប់ខ្សែបម្រើ និងប្រយុទ្ធទាំងអស់សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្រុមបិសាចក្រហមមានក្តីកង្វល់ជុំវិញបញ្ហាកីឡាកររបួស Jonny Evans (ជង្គង់), Victor Lindelof (ក្រលៀន), Harry Maguire (កំភួនជើង) និង Leny Yoro (ជើង) ។ដូច្នេះក្រុមម្ចាស់ផ្ទះនិងអាចដាក់ Noussair Mazraoui អោយលេងខ្សែការពារកណ្តាលរឺផ្នែកខាងស្តាំ ម្តងទៀត។ចំណែកឯ Tyrell Malacia ដែលបានខកខានចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣និងត្រូវជំនួដោយ Luke Shaw ខណៈ Kobbie Mainoo បំពេញតួនាទីនូវខ្សែបម្រើផងដែរ។
​-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez; Dalot, Mainoo, Casemiro, Shaw; Fernandes, Hojlund, Garnacho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១

What channel is Everton vs Man Utd on? Kick-off time, TV and live stream details - Mirror Online
៣.ពត៌មានក្រុម(ភ្ញៀវ)Everton

អតីតកីឡាករវ័យក្មេងរបស់ Man United កីឡាករ James Garner មិនមានវត្តមានលេងប្រឈមជាមួយក្លឹបចាស់ ដោយសារបញ្ហាខ្នង ខណៈ Seamus Coleman (ភ្លៅ), Chermiti (កជើង) និង Tim Iroegbunam (ជើង) ។មានតែ Armando Broja ប៉ុណ្ណោះដែលបានហ្វឹកហាត់យ៉ាងពេញលេញអស់រយៈពេលជាងមួយសប្តាហ៍ចាប់តាំងពីរបួសសរសៃពួរបានធូរស្បើយ តែអាចនឹងមានឱកាសតិចតួចក្នុងការត្រលប់មកវិញនៅថ្ងៃអាទិត្យ ប៉ុន្តែមិនប្រាកដថាអាចចូលលេងជំនួសDominic Calvert-Lewin ឬ Beto ទេ។
សម្រាប់​Calvert-Lewin ក្រោយខកខានរកគ្រាប់បាល់ទល់និង Brentford កាលពីចុងសប្តាហ៍មុន មានន័យថាឥឡូវនេះកីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសមិនអាចរកគ្រាប់បាល់បញ្ចូលទីបាននៅក្នុងការប្រកួត Premier League ចំនួនប្រាំបីលើកជាប់ៗគ្នា ប៉ុន្តែកីឡាករវ័យ ២៧ឆ្នាំរូបនេះបានចាប់ផ្តើមចូលេងរាល់ការប្រកួតក្របខ័ណ្ឌកំពូលនៅរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Young, Tarkowski, Branthwaite, Mykolenko; Doucoure, Gueye; Lindstrom, McNeil, Ndiaye; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣ : 0 Everton
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031