
ក្នុងរយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីចាកចេញពីទឹកដី Old Trafford លោក Ruud van Nistelrooy បានវិលត្រលប់មកកាន់ការងារជាគ្រូបង្វឹកវិញស្របពេលបុរសសញ្ជាតិហូឡងវ់វ័យ ៤៨ឆ្នាំរូបនេះត្រូវបានក្លឹប Leicester តែងតាំងជាផ្លូវការណ៍ពោលគឺត្រឹមតែ១៨ថ្ងៃក្រោយពី Man.Utd បានបញ្ចប់តួនាទីរូបលោក ជាគ្រូបង្វឹកបណ្តោះអាសន្ន។ គួររំលឹកថាទោះបីជាបានចុះកុងត្រារយៈពេល២ឆ្នាំដើម្បីធ្វើជាជំនួយការគ្រូបង្វឹកក្នុងខែកក្កដាកន្លងទៅ ប៉ុន្តែរូបលោកមិនមិនត្រូវបានផ្តល់តួនាទីជាគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Amorim នោះទេ ខណៈបច្ចុប្បន្នគាត់បានបន្តក្តីស្រម៉ៃឡើងវិញដើម្បីដឹកនាំក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី១៦ ក្នុងនាមអ្នកចាត់ការទូទៅពេញលេញតែម្តង។
គួររំលឹកផងដែរថាMan.United បានទិញអតីតខ្សែប្រយុទ្ធហូឡង់ Van Nistelrooy ក្នុងតម្លៃ ១៩ លានផោនពី PSV Eindhoven ក្នុងឆ្នាំ ២០០១ ហើយគាត់បានស៊ុតបញ្ចូលទី ១៥០គ្រាប់ លេងអោយក្រុម ២១៩ប្រកួត មុនពេលក្លឹបលក់គាត់ទៅឱ្យ Real Madrid ក្នុងឆ្នាំ ២០០៦ ។
ក្នុងនាមជាគ្រូបង្វឹក លោក Van Nistelrooy ធ្លាប់បានឆ្លងកាត់តួនាទីបង្វឹកសាលាយុវជនថ្នាលក្លឹប PSV បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១២និងត្រូវបានទទួលសិទ្ធិដឹកនាំក្រុម ដំបូងនៅឆ្នាំ ២០២២។ក្រោយមកទៀតVan Nistelrooy បានលាលែងពីតំណែងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីឈ្នះពាន Dutch Cup និងដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៅលីកកំពូលហូឡង់ Eredivisie ក្នុងរដូវកាលតែមួយគត់ដែលគាត់គ្រប់គ្រង ។
ទោះយ៉ាងណាអតីតខ្សែប្រយុទ្ធកណ្តាលជួរមុខបានចំណាយពេលមួយឆ្នាំដើម្បីរៀនពីគ្រូបង្វឹកផ្សេងទៀតនៅជុំវិញពិភពលោកនៅក្លឹបដូចជាក្លឹបយក្សអេស្ប៉ាញ Real Madrid ព្រមទាំងក្លឹបយក្សអាហ្សង់ទីពីរគឺ Boca Juniors និង River Plate ។Marcel van der Kraan និពន្ធនាយកកីឡារបស់កាសែតហូឡង់ De Telegraaf បានប្រាប់ BBC Sport ថា : គាត់មិនមែនជាមនុស្សដែលមានអំនួតទេ គាត់មិនក្រអឺតក្រទមទេ។ គាត់ចង់បញ្ចេញគំនិតរបស់គាត់ដែលទទួលបានពីអ្នកដទៃ។
ប្រភព:BBC
វីឌេអូោះ

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



