Close
Featured-Image
អារ៉ាប់ចង់បានកីឡាករម្នាក់ខ្លាំង ដល់ថ្នាក់ហ៊ានឲ្យប្រាក់ឈ្នួលលើស Ronaldo ថែមទៀត
ទំហំអក្សរ
តូច
ធំ

បរទេសៈ នាយកប្រតិបត្តិអារ៉ាប់បីសាអូឌីតបានដាក់ Mohamed Salah ជាគោលដៅសំខាន់ និងជាក្តីស្រមៃដ៏ធំដែលពួកគេចង់ចុះកុងត្រានៅទីផ្សាររដូវក្តៅលើក្រោយ ខណៈបច្ចុប្បន្នក្លឹប Liverpool និង Salah ហាក់បីមិនទាន់មានការចរចារអំពីការបន្តកុងត្រាថ្មីនៅឡើយ ដោយកុងត្រាបច្ចុប្បន្ននឹងផុតសុពលភាពនៅឆ្នាំ២០២៥ខាងមុខនេះហើយ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

GFX Mohamed Salah Cristiano Ronaldo

យ៉ាងណាមិញយោងទៅតាម Daily Mail បានបញ្ជាក់ថា ការផ្ទេរទៅកាន់អារ៉ាប់ អាចនឹងមានភាគរយកើតឡើងខ្ពស់ ក្រោយក្លឹប Al-Hilal បានបរាជ័យម្តងរួចមកហើយកាលពីរដូវក្តៅលើកមុន ខណៈពួកគេនឹងមិនឲ្យឪកាសលើកទី២នេះកន្លងផុតទៀត ជាមួយនឹងសេចក្តីថ្លែងការណ៍ដែល Salah ទើបប្រកាសអំពីអនាគតដែលមិនទាន់ច្បាស់លាស់នៅទឹកដី Anfield។ របាយការណ៍ខាងលើបានបន្តថា បើសិនកិច្ចព្រមព្រៀងនេះបញ្ចប់ទៅដោយជោគជ័យនោះ Salah អាចនឹងមានប្រាក់ឈ្នួលលើស Ronaldo ដែលអាចរកបានដល់ទៅ១៧៧លានផោនក្នុងមួយឆ្នាំជាមួយនឹងក្លឹប ​Al-Nassr ទៀតផង៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930