អារ៉ាប់ចង់បានកីឡាករម្នាក់ខ្លាំង ដល់ថ្នាក់ហ៊ានឲ្យប្រាក់ឈ្នួលលើស Ronaldo ថែមទៀត
ទំហំអក្សរ
តូច
ធំ
បរទេសៈ នាយកប្រតិបត្តិអារ៉ាប់បីសាអូឌីតបានដាក់ Mohamed Salah ជាគោលដៅសំខាន់ និងជាក្តីស្រមៃដ៏ធំដែលពួកគេចង់ចុះកុងត្រានៅទីផ្សាររដូវក្តៅលើក្រោយ ខណៈបច្ចុប្បន្នក្លឹប Liverpool និង Salah ហាក់បីមិនទាន់មានការចរចារអំពីការបន្តកុងត្រាថ្មីនៅឡើយ ដោយកុងត្រាបច្ចុប្បន្ននឹងផុតសុពលភាពនៅឆ្នាំ២០២៥ខាងមុខនេះហើយ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យ៉ាងណាមិញយោងទៅតាម Daily Mail បានបញ្ជាក់ថា ការផ្ទេរទៅកាន់អារ៉ាប់ អាចនឹងមានភាគរយកើតឡើងខ្ពស់ ក្រោយក្លឹប Al-Hilal បានបរាជ័យម្តងរួចមកហើយកាលពីរដូវក្តៅលើកមុន ខណៈពួកគេនឹងមិនឲ្យឪកាសលើកទី២នេះកន្លងផុតទៀត ជាមួយនឹងសេចក្តីថ្លែងការណ៍ដែល Salah ទើបប្រកាសអំពីអនាគតដែលមិនទាន់ច្បាស់លាស់នៅទឹកដី Anfield។ របាយការណ៍ខាងលើបានបន្តថា បើសិនកិច្ចព្រមព្រៀងនេះបញ្ចប់ទៅដោយជោគជ័យនោះ Salah អាចនឹងមានប្រាក់ឈ្នួលលើស Ronaldo ដែលអាចរកបានដល់ទៅ១៧៧លានផោនក្នុងមួយឆ្នាំជាមួយនឹងក្លឹប Al-Nassr ទៀតផង៕
Article Tags
Related Articles