
ថ្មីៗនេះ Conor McGregor ត្រូវបានរកឃើញថា រូបគេមានការពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងកញ្ញា Nikita Hand ដែលបានចោទប្រកាន់គាត់ពីបទរំលោភផ្លូវភេទនាងនៅក្នុងសណ្ឋាគារ Dublin ក្នុងឆ្នាំ 2018។ Hand បានចោទប្រកាន់ទៅកាន់ McGregor ថា បានវាយប្រហារនាង បន្ទាប់ពីពិធីជប់លៀង បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។ McGregor បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ការជួបគ្នារបស់ពួកគេគឺជាការព្រមព្រៀងគ្នា។ តុលាការបានបង្គាប់ឱ្យគាត់បង់ថ្លៃខូចខាតជាង ២៥ ម៉ឺនអឺរ៉ូ។ យ៉ាងណាមិញ McGregor បានប្រកាសអំពីផែនការ ដើម្បីប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តនេះ ដោយសម្តែងការខកចិត្តចំពោះសាលក្រមរបស់គណៈវិនិច្ឆ័យ និងភស្តុតាងដែលបានបង្ហាញក្នុងអំឡុងពេលសវនាការ។
បច្ចុប្បន្ន Conor McGregor បានចេញសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមរបស់លោកថា “អ្នករាល់គ្នាចង់ស្តាប់ដំណឹងពីខ្ញុំ, តែខ្ញុំត្រូវការពេលវេលា។ ខ្ញុំដឹងថា ខ្ញុំបានបង្កើតកំហុសកាលពី៦ឆ្នាំមុន ដែលខ្ញុំមិនគួរតបតទៅកាន់នាងនោះទេ ខ្ញុំគួរបញ្ឍប់កម្មវិធីជប់លៀង ខ្ញុំមិនគួរប៉ះលើនារីម្នាក់ដែលខ្ញុំស្រឡាញ់ជាងគេបំផុតនៅក្នុងលោក។ រឿងទាំងអស់មកពីខ្ញុំ ហើយខ្ញុំពិតជាសោកស្តាយវា គ្រប់យ៉ាងបានកើតឡើងនៅយប់នោះ ហើយសាក្សីបញ្ជាក់ពីការស្បថនេះ។ ខ្ញុំត្រូវបានក្រុមច្បាប់របស់ខ្ញុំឱ្យប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។ ខ្ញុំមិនអាចថយក្រោយបានទេ ហើយខ្ញុំនឹងបន្តទៅមុខទៀត។ ខ្ញុំពិតជាដឹងគុណចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រទូទាំងពិភពលោក ដែលបាននៅក្បែរខ្ញុំ។ វាបញ្ចប់ហើយ ។ គ្មានអ្វីបន្តទៀតទេ។ ខ្ញុំត្រៀមទៅហ្វឹកហាត់វិញ និងត្រៀមចូលប្រកួតវិញដូចគ្នា ! ៕

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]


