Close
Sponsor ads Featured-Image
Conor McGregor ចេញសេចក្តីថ្លែងការណ៍ជាលើកដំបូង ក្រោយចាញ់ក្តីអស់ ២០០,០០០ផោន
ទំហំអក្សរ
តូច
ធំ

ថ្មីៗនេះ Conor McGregor ត្រូវបានរកឃើញថា រូបគេមានការពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងកញ្ញា Nikita Hand ដែលបានចោទប្រកាន់គាត់ពីបទរំលោភផ្លូវភេទនាងនៅក្នុងសណ្ឋាគារ Dublin ក្នុងឆ្នាំ 2018។ Hand បានចោទប្រកាន់ទៅកាន់ McGregor ថា បានវាយប្រហារនាង បន្ទាប់ពីពិធីជប់លៀង បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។ McGregor បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ការជួបគ្នារបស់ពួកគេគឺជាការព្រមព្រៀងគ្នា។ តុលាការ​បាន​បង្គាប់​ឱ្យ​គាត់​បង់​ថ្លៃ​ខូចខាត​ជាង ២៥ ម៉ឺន​អឺរ៉ូ។ យ៉ាងណាមិញ McGregor បានប្រកាសអំពីផែនការ ដើម្បីប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តនេះ ដោយសម្តែងការខកចិត្តចំពោះសាលក្រមរបស់គណៈវិនិច្ឆ័យ និងភស្តុតាងដែលបានបង្ហាញក្នុងអំឡុងពេលសវនាការ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

បច្ចុប្បន្ន Conor McGregor បានចេញសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមរបស់លោកថា “អ្នករាល់គ្នាចង់ស្តាប់ដំណឹងពីខ្ញុំ, តែខ្ញុំត្រូវការពេលវេលា។ ខ្ញុំដឹងថា ខ្ញុំបានបង្កើតកំហុសកាលពី៦ឆ្នាំមុន ដែលខ្ញុំមិនគួរតបតទៅកាន់នាងនោះទេ ខ្ញុំគួរបញ្ឍប់កម្មវិធីជប់លៀង ខ្ញុំមិនគួរប៉ះលើនារីម្នាក់ដែលខ្ញុំស្រឡាញ់ជាងគេបំផុតនៅក្នុងលោក។ រឿងទាំងអស់មកពីខ្ញុំ ហើយខ្ញុំពិតជាសោកស្តាយវា គ្រប់យ៉ាងបានកើតឡើងនៅយប់នោះ ហើយសាក្សី​បញ្ជាក់​ពី​ការ​ស្បថ​នេះ។ ខ្ញុំ​ត្រូវបាន​ក្រុម​ច្បាប់​របស់​ខ្ញុំ​ឱ្យ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ។ ខ្ញុំមិនអាចថយក្រោយបានទេ ហើយខ្ញុំនឹងបន្តទៅមុខទៀត។ ខ្ញុំពិតជាដឹងគុណចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រទូទាំងពិភពលោក ដែលបាននៅក្បែរខ្ញុំ។ វាបញ្ចប់ហើយ ។ គ្មានអ្វីបន្តទៀតទេ។ ខ្ញុំត្រៀមទៅហ្វឹកហាត់វិញ និងត្រៀមចូលប្រកួតវិញដូចគ្នា ! ៕

 

 

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន
featured image

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930