Close
Featured-Image
គ្រូបង្វឹក Man.Utd ត្រៀមដាក់បញ្ចូលថ្នាលយុវជន២រូបលេងព្រឹត្តិការណ៍ Europa League
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Ruben Amorim កំពុងពិចារណាដាក់បញ្ចូលកីឡាករយុវជនថ្នាលរបស់ក្លឹបវ័យក្មេងពីររូបទៅក្នុងក្រុមមុនពេលធ្វើការប្រកួតពានរង្វាន់ Europa League របស់ពួកគេជាមួយនឹងក្រុម Bodo/Glimt របស់ន័រវេនៅរាត្រីថ្ងៃព្រហស្បត្ត៍ស្អែកនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ruben Amorim admits Man Utd players were 'AFRAID' and 'thinking too much'  in disappointing Ipswich draw as new manager bemoans lack of time with Red  Devils squad | Goal.com Uganda

ប្រភពពីគេហទំព័រ Manchester Evening News បានចុះផ្សាយថាៈ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំលោក Amorim កំពុងពិចារណានាំយកកីឡាករវ័យក្មេង Jack Kingdon សញ្ជាតិស្កុតឡេនមានវ័យទើបតែ១៩ឆ្នាំ លេងតួនាទីនៅខ្សែការពារអោយមានឱកាសបង្ហាញខ្លួនចូលលេងឈុតធំជាលើកដំបូងក្នុងអាជីព។

Jack Kingdon signs contract with Manchester United - centredevils

 

មួយវិញទៀតកីឡាករ Godwill Kukonki មានវ័យទើបតែ១៦ឆ្នាំ លេងតួនាទីបម្រើ-ការពារ ក៏ស្ថិតក្នុងបញ្ចីឈ្មោះត្រៀមចូលរួមការប្រកួតព្រឹត្តការណ៍បាល់ទាត់អាជីពដ៍ធំទីពីររបស់ទ្វីបអឺរ៉ុបផងដែr ពោលគឺបន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ធ្លាប់បានធ្វើដំណើរជាមួយក្រុមលោក Amorim ទៅធ្វើការប្រកួតជាមួយម្ចាស់ផ្ទះ(អ៊ីបស្វ៊ិច ថោន) Ipswich town កាលពីចុងសប្តាហ៍មុននោះ ។

Who is Godwill Kukonki, the teenager Ruben Amorim included in Manchester  United first-team training?- The Week

Man.United និងស្វាគមន៍ក្រុម Bodo/Glimt របស់ន័រវេសក្នុងការប្រកួតលើកទីប្រាំរបស់ពួកគេខណៈបច្ចុប្បន្នក្រុមកំពុងឈរនៅលេខរៀងទី ១៥ ក្នុងតារាង Europa League ដោយបានឈ្នះត្រឹមតែមួយប្រកួតប៉ុណ្ណោះ ខណៈក្រុមមានត្រឹមតែបីពិន្ទុប៉ុណ្ណោះ ឃ្លាតពីកៅអីស្វ័យប្រវត្តិត្រៀមឆ្លងទៅវគ្គ១៦ ក្រុមចុងក្រោយ ខណៈគូប្រជែងពួកគេឈរនៅលេខរៀងទី១៣។

Europa League table after MD4 : r/coys

ប្រភព:Dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930