Close
Featured-Image
ទើបរួមរស់បាន៦ខែ! Man.Utd ត្រៀមបញ្ចេញលក់កីឡាកររូបនេះចេញ
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man. United ត្រៀមបើកចំហរក្នុងការលក់ខ្សែប្រយុទ្ធ Joshua Zirkzee ក្រោយពីកីឡាករអន្តរជាតិហូឡង់រូបនេះ មិនបានបង្ហាញទម្រង់លេងតាមការពេញចិត្ត និងរំពឹងទុករបស់ក្លឹបពោលគិតចាប់តាំងពីរូបគេបានផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ពីក្លឹប Bologna របស់អ៊ីតាលី ក្នុងតម្លៃ ៣៦,៥លានផោន កាលពី៦ខែមុនមកនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd 'aware' £36.5m Joshua Zirkzee investment hasn't paid off as Juventus open transfer talks with struggling forward's agent | Goal.com

បើទោះបីជាកីឡាករមានវ័យទើបតែ២៣ឆ្នាំ បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍ដោយរកបានការស៊ុតបញ្ចូលទីជាលើកដំបូងពេលផ្តួលក្រុម Fulham កាលពីខែសីហានិង Assist បានត្រឹមតែ២លើកនោះ។ផ្ទុយទៅវិញអតីតកីឡាយុវជនថ្នាលក្លឹប Bayern Munich បានតស៊ូជាមួយទម្រង់លេងដ៏លំបាកនិងការសម្របខ្លួនតាំងពីពេលនោះមក ជាមួយនិងការមិនអាចចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ក្រុម Man Utd ចាប់តាំងពីចុងខែកញ្ញាកន្លងទៅ ស្របពេលពាក្យចចាមអារ៉ាមជុំវិញការចាកចេញរបស់ Zirkzee កាន់តែកើតមានឡើងជាហូរហែរ។

Man Utd 'aware' £36.5m Joshua Zirkzee investment hasn't paid off as Juventus open transfer talks with struggling forward's agent | Goal.com English Oman

ប្រភពពីបណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថាៈ កាលពីដើមខែវិច្ឆិកានេះថាក្លឹបយក្ស Serie A គឺJuventus កំពុងពិចារណាលើការផ្ទេរយក Zirkzee ខណៈពួកគេអះអាងថាភ្នាក់ងាររបស់ Zirkzee កំពុងពិភាក្សាជាមួយនាយកក្លឹប Juventus ជុំវិញការផ្ទេរមកកាន់លីកកំពូលអ៊ីតាលី ខណៈក្រុមកំពុងសម្លឹងចង់ពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត។ជាមួយគ្នានេះផងដែរក្រុម Man.Utd ដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មីលោក Ruben Amorim កំពុងតែបន្តបង្វឹកកូនក្រុមត្រៀមជួបក្រុម របស់ន័រវ៉េ Bodo/Glimt ក្នុងការប្រកួតពានរង្វាន់ Europa League នៅយប់ថ្ងៃព្រហស្បតិ៍ មុនពេលទទួលភ្ញៀវ Everton នៅក្របខណ្ឌ Premier League ក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ប្រភព:Besoccer

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)
featured image

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930