
អ្នកចាត់ការទូទៅថ្មីរបស់ក្រុមបិសាចក្រហម Man. United លោក Ruben Amorim បានទទូចថាគាត់នឹងមិនចុះហត្ថលេខានាំយកកីឡាកររបស់ក្រុមដែលរូបលោកដឹកនាំបច្ចុប្បន្នគឺ Sporting CP ណាមួយមកជួយរូបលោកពេលចូលកាន់តំណែងជាផ្លូវការណ៍នៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅខែមករា២០២៥ខាងមុខនោះទេខណៈ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំ លោក Amorim នឹងចុលមកដឹកនាំ Man United នៅប៉ុន្មានថ្ងៃខាងមុខនេះជាផ្លូវការណ៏នោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួររំលឹកថាមានពត៌មាននៃការចុះផ្សាយជាច្រើនជុំវិញការនាំយកកីឡាករមួយចំនួនរបស់ Sporting ពេលដែលគ្រូបង្វឹករូបនេះចូលមកដឹកនាំនៅទឹកដីOld Trafford ក្នុងនោះរួមមានខ្សែប្រយុទ្ធ Viktor Gyokeres ជាដើមនោះ។ ប៉ុន្តែប្រភពពីអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានដកស្រង់សម្តីលោក Amorim ថាៈខ្ញុំនឹងមិនចុះហត្ថលេខាលើកីឡាករ Sporting ណាម្នាក់មករួមការងារជាមួយខ្ញុំ ក្នុងខែមករានេះទេ។ តែនៅពេលបញ្ចប់រដូវកាល ២០២៤-២០២៥ និង មានរឿងអ្វីកើតឡើងខ្ញុំពិតជាមិនទាន់ដឹងទេ។ព្រោះ បច្ចុប្បន្ន Sporting មានកីឡាករល្អៗរួចទៅហើយ តែយើងនិងដឹងច្បាស់នៅពេលអនាគត។
ប្រភព:Dailypost

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



