
Barcelona គឺជាក្លឹបមួយក្នុងចំណោមក្លឹបធំៗដែលបានជួបផ្ទាល់ជាមួយតំណាងខ្សែការពារស្លាបស្តាំ Jeremie Frimpong របស់ Bayer Leverkusen យោងតាមការអះអាងរបស់អ្នកជំនាញផ្នែកផ្ទេរកីឡាករដ៏ល្បីល្បាញសញ្ជាតិអ៊ីតាលី Fabrizio Romano បានអះអាង។ លោក Xavi ជឿជាក់ថា Frimpong និងអភិវឌ្ឍសមត្ថភាពកាន់តែល្អប្រសើរ ជាមួយ ទម្រង់លេង ៣-៤-៣ ដែល Barcelona ចូលចិត្តយកមកប្រើ។
ក្រៅពីក្លឹបយក្សកាតាឡាន់ខាងលើក្រុម Bayern Munich និង Manchester United ក៏កំពុងតាមានយ៉ាងយកចិត្តទុកដាក់ លើ កីឡាករអន្តរជាតិហូឡង់វ័យ២២ឆ្នាំរូបនេះផងដែរ។ ផ្ទូយទៅវិញ Barcalona អាចប្រឈមឧបសគ្គប្រជែងនាំយកកីឡាករដែលពីមុនត្រូវប៉ាន់ប្រមាណមានតម្លៃប្រមាណ៣០លានយូរ៉ូ ព្រោះតែបញ្ហាច្បាប់ហិរញ្ញវត្តុ Financial Fair Play។ Frimpong ជាកីឡាករដ៏មានទេពកោសល្យ បើទោះបីជាលេងក្នុងនាមខ្សែការពារ ប៉ុន្តែរូបគេធ្វើបានយ៉ាងល្អដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង Assist ៩ ដងហើយក្នុងការបង្ហាញខ្លួនសរុប៣៦ប្រកួតក្នុងរដូវកាលនេះ។
ប្រភព: Tribuna
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



