អ្នកចាត់ការទូទៅលោក Vincent Kompany មានបំណងរក្សាកំនត់ត្រាមិនដែលចាញ់សម្រាប់ Bayern Munich នៅក្Bundesliga នៅថ្ងៃសៅរ៍នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Union Berlin នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃសៅរ៏ នៅកីឡដ្ឋាន Allianz Arena ។ Bayern Munich បច្ចុប្ប្ន្ននាំមុខលើតារាងមាន ២០ ពិន្ទុពីការប្រកួតលីកចំនួន ៨ដង ហើយបានយកឈ្នះ VfL Bochum ៥-0 កាលពីថ្ងៃទី ២៧ ខែតុលា ខណៈដែលក្រុមភ្ញៀវឈរនៅលេខ ៤ មាន ១៥ ពិន្ទុបន្ទាប់ពីការប្រកួត ៨ សប្តាហ៍ និងស្មើ ១-១ ជាមួយ Eintracht Frankfurt កាលពីថ្ងៃអាទិត្យមុន។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Bayern Munich ឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយកាលពីខែមេសា ២០២៤ Bayern Munich បានលត់ Union Berlin នៅក្រៅដីក្នុងលទ្ធផល ៥ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Bayern Munich
ម្ចាស់ផ្ទះនឹងមិនមានវត្តមាន Aleksandar Pavlovic បានទេរហូតដល់ពាក់កណ្តាលខែធ្នូ ខណៈដែលខ្សែការពារ Hiroki Ito និង Josip Stanisic ទំនងជាមិនអាចចូលលេងបានរហូតដល់ចុងខែវិច្ឆិកា។ខ្សែការពារស្តាំ Sacha Boey ក៏នឹងអវត្តមានរហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដូច្នេះរំពឹងថា Raphael Guerreiro, Dayot Upamecano, Kim Min-jae និង Alphonso Davies នឹងចាប់ផ្តើមចូលលេងនៅតំបន់ការការពារ។Joshua Kimmich អាចនឹងត្រូវបានចាប់ដៃគូបន្តជាមួយ Joao Palhinha ខណៈ Serge Gnabry និង Michael Olise អាចលេងចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Harry Kane។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Guerreiro, Upamecano, Kim, Davies; Kimmich, Palhinha; Olise, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Union Berlin
Union Berlin នឹងអវត្តមានខ្សែប្រយុទ្ធ Ivan Prtajin និងអ្នកចាំទី Yannic Stein រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដូច្នេះ Frederik Ronnow នឹងចាប់ផ្តើមនៅតំណែងចន្លោះប្រហោង ខណៈ Benedict Hollerbach អាចមានវត្តមាននៅពេលខាងមុខ។ ខ្សែការពារស្លាបស្តាំ Josip Juranovic ក៏ត្រូវបានរំពឹងថានឹងអវត្តមានដោយសាររបួសផងដែរ ខណៈ Danilho Doekhi, Kevin Vogt និង Diogo Leite និងត្រៀមចូលលេង។ខ្សែបម្រើ Lucas Tousart និងចូលលេងរួមជាមួយ Aljoscha Kemlein និង Rani Khedira ក្រោយអវត្តមានរបស់ Tousart ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRonnow; Doekhi, Vogt, Leite; Trimmel, Kemlein, Khedira, Rothe; Jeong, Hollerbach, Vertessen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២:០ Union Berlin
ប្រភព:whoscored &sportsmole
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]