Close
Featured-Image
Prediction: Bayern Munich អាចរក្សាកំនត់ត្រាមិនទាន់ចាញ់ពេលទទួល Union Berlin បានទេ?
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅលោក Vincent Kompany មានបំណងរក្សាកំនត់ត្រាមិនដែលចាញ់សម្រាប់ Bayern Munich នៅក្Bundesliga នៅថ្ងៃសៅរ៍នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Union Berlin នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃសៅរ៏ នៅកីឡដ្ឋាន Allianz Arena ។ Bayern Munich បច្ចុប្ប្ន្ននាំមុខលើតារាងមាន ២០ ពិន្ទុពីការប្រកួតលីកចំនួន ៨ដង ហើយបានយកឈ្នះ VfL Bochum ៥-0 កាលពីថ្ងៃទី ២៧ ខែតុលា ខណៈដែលក្រុមភ្ញៀវឈរនៅលេខ ៤ មាន ១៥ ពិន្ទុបន្ទាប់ពីការប្រកួត ៨ សប្តាហ៍ និងស្មើ ១-១ ជាមួយ Eintracht Frankfurt កាលពីថ្ងៃអាទិត្យមុន។
Live ticker: FC Bayern vs. Berlin - Bundesliga 23/24

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Main goal is to win titles' – Harry Kane tired of trophy wait as Bayern Munich striker draws up ambitious targets for 2024-25 | Goal.com
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Bayern Munich ឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយកាលពីខែមេសា ២០២៤ Bayern Munich បានលត់ Union Berlin នៅក្រៅដីក្នុងលទ្ធផល ៥ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Bayern Munich
ម្ចាស់ផ្ទះនឹងមិនមានវត្តមាន Aleksandar Pavlovic បានទេរហូតដល់ពាក់កណ្តាលខែធ្នូ ខណៈដែលខ្សែការពារ Hiroki Ito និង Josip Stanisic ទំនងជាមិនអាចចូលលេងបានរហូតដល់ចុងខែវិច្ឆិកា។ខ្សែការពារស្តាំ Sacha Boey ក៏នឹងអវត្តមានរហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដូច្នេះរំពឹងថា Raphael Guerreiro, Dayot Upamecano, Kim Min-jae និង Alphonso Davies នឹងចាប់ផ្តើមចូលលេងនៅតំបន់ការការពារ។Joshua Kimmich អាច​នឹង​ត្រូវ​បាន​ចាប់​ដៃ​គូ​បន្តជាមួយ Joao Palhinha ខណៈ Serge Gnabry និង Michael Olise អាចលេងចាប់ដៃគូជាមួយ​ខ្សែ​ប្រយុទ្ធ Harry Kane។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Guerreiro, Upamecano, Kim, Davies; Kimmich, Palhinha; Olise, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

The facts ahead of Bundesliga match 1. FC Union Berlin vs. FC Bayern
៣.ពត៌មានក្រុម(ភ្ញៀវ)Union Berlin
Union Berlin នឹងអវត្តមានខ្សែប្រយុទ្ធ Ivan Prtajin និងអ្នកចាំទី Yannic Stein រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដូច្នេះ Frederik Ronnow នឹងចាប់ផ្តើមនៅតំណែងចន្លោះប្រហោង ខណៈ Benedict Hollerbach អាចមានវត្តមាននៅពេលខាងមុខ។ ខ្សែការពារស្លាបស្តាំ Josip Juranovic ក៏ត្រូវបានរំពឹងថានឹងអវត្តមានដោយសាររបួសផងដែរ ខណៈ Danilho Doekhi, Kevin Vogt និង Diogo Leite និងត្រៀមចូលលេង។ខ្សែបម្រើ Lucas Tousart និងចូលលេងរួមជាមួយ Aljoscha Kemlein និង Rani Khedira ក្រោយអវត្តមានរបស់ Tousart ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRonnow; Doekhi, Vogt, Leite; Trimmel, Kemlein, Khedira, Rothe; Jeong, Hollerbach, Vertessen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២:០ Union Berlin
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 33 18 6 9 53 39 +14 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 33 13 10 10 52 40 +12 49
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Everton 34 8 14 12 34 41 -7 38
    15 Manchester United 33 10 8 15 38 46 -8 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol