
Brighton & Hove Albion និងត្រូវធ្វើការស្វាគមន៏ក្រុមភ្ញៀវ Liverpool ក្នុងជុំទី ៤ នៃពានរង្វាន់ EFL Cup នៅកីឡដ្ឋាន Amex នៅវេលាម៉ោង ២និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី៣១តុលា ស្អែកនេះ មុនពេលពួកគេត្រូវជួបគ្នានៅក្របខណ្ឌ EPL នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ការប្រកួតចុងក្រោយក្រុមលោក Arne Slot បានផ្តួលគូប្រជែង West Ham United ៥-១ ក្នុងជុំទី ៣ ខណៈដែលក្រុមរបស់ Fabian Hurzeler បានរកគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់ជាមួយ Wolverhampton ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា៥ដង ខណៈ Brighton ឈ្នះ២ស្មើ២ និង ចាញ់១។ជួបប្រកួតគ្នាចុងក្រោយបង្អស់នៅខែមិនា ២០២៤នៅក្របខណ្ឌ EPL ខណៈ Liverpool បានយកឈ្នះដោយលទ្ធផល ២ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Brighton
Brighton ប្រាកដជាមិនជឿថាសំណាងរបស់ពួកគេមានសម្រាប់ Welbeck ក្រោយរងរបួសខ្នងពេលប្រកួតជាមួយ Newcastle United ។ Welbeck ក៏ជារឿងសំខាន់សម្រាប់ការប្រកួតនៅថ្ងៃពុធនេះ ខណៈដែលកីឡាករខ្ចីជើងរបស់ Leeds United គឺ Georginio Rutter ត្រូវបានជាប់គាំង ហើយ Joao Pedro នៅតែអវត្តមានដោយសារបញ្ហាកជើង ដោយចូលរួមជាមួយ Solly March (ជង្គង់), Matt O’Riley (កជើង), Adam Webster (ភ្លៅ) និងអតីតកីឡាករ Liverpool លោក James Milner (ភ្លៅ) ។
Yankuba Minteh និង Jack Hinshelwood ទាំងពីរមានឱកាសល្អក្នុងការបង្ហាញខ្លួនទោះបីជាខកខានពេលប្រកួតស្មើ Wolves ទោះយ៉ាងណាប្រធានក្រុម Lewis Dunk ដែលរងរបួសកំភួនជើងរបស់គាត់ក្នុងការប្រកួតកម្ដៅសាច់ដុំគឺមានភាពមិនច្បាស់លាស់ដដែល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSteele; Lamptey, Van Hecke, Igor, Estupinan; Adingra, Baleba, Wieffer, Mitoma; Enciso, Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Liverpool
ក្រុមLiverpool មានកីឡាកររបួសដូចជា Harvey Elliott (ជើង), Alisson Becker (សរសៃពួរ) និង Diogo Jota (ពោះ) ទោះយ៉ាងណាសមាជិកថ្មីគឺFederico Chiesa និងបន្តអវត្តមានដោយសារ(កាយសម្បទា) និង Conor Bradley (មិនបានបញ្ជាក់)។កីឡាករ Joe Gomez នៅបន្តលេងជាមួយ Trent Alexander-Arnold នៅតំបន់ការពារ។Wataru Endo និង Jarell Quansah និងចូលលេងខណៈ Dominik Szoboszlai និង Cody Gakpo ព្រមទាំង Curtis Jones គឺជាជម្រើសដ៍ល្អផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Gomez, Quansah, Tsimikas; Endo, Gravenberch; Salah, Szoboszlai, Gakpo; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ១:២ Liverpool
ប្រភព:whoscored &sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



