
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano ថាម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid គឺកំពុងតាមដានយ៉ាងដិតដល់ពីការចង់បាន Alexander-Arnold ដែលនឹងធ្វើឱ្យរូបគេក្លាយជាគោលដៅកំពូល។ មិនតែប៉ុណ្ណេាះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កាសែតអេស្ប៉ាញ MARCA បានចុះផ្សាយព័ត៌មានទាក់ទងនឹង Arnold ដាក់នៅទំព័រមុខតែម្តង។
យោងតាម Sport Witness បានអះអាងថា រូបគេ [Arnold] នឹងមិនបន្តការស្នាក់នៅជាមួយហង្សក្រហម Liverpool ទៀតនោះឡើយ ខណៈដែលកិច្ចសន្យានឹងផុតកំណត់នៅចុងរដូវកាលនេះ។
គួរជម្រាបដែរថា ការចង់បានខ្សែការពារស្លាបដ៏ឆ្នើមវ័យ ២៦ឆ្នាំ កាន់តែខ្លាំងនោះ ក៏ព្រោះតែ Dani Carvajal ជួបបញ្ហារងបួសសសៃពួរ ACL រយៈពេលវែងក្នុងការជាសះស្បើយឡើងវិញ៕
ប្រភព៖ SPORTbible

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



