Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ១៣៣ សម្រាប់ព័រទុយហ្គាល់និងសរុប៩០៦គ្រាប់ហើយក្នុងអាជីពស្របពេលខ្សែប្រយុទ្ធស្លាបដ៍ល្បីល្បាញដែលនិងឈានចូលវ័យ៤០ឆ្នាំនៅខែកុម្ភៈ ២០២៥ បានដាក់គោលដៅរកអោយបាន១០០០គ្រាប់ក្នុងអាជីពមុនព្យួរស្បែកជើងចូលនិវត្តន៏។គ្រាប់បាល់ខាងលើរកបានខណៈពេលដែលព័រទុយហ្គាល់បានយកឈ្នះម្ចាស់ផ្ទះប៉ូឡូញក្នុងការប្រកួតនៅក្របខណ្ឌ Uefa Nations League នាវេលាម៉ោង ១និង ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី ១៣ តុលា ២០២៥នេះ។ក្រុមភ្ញៀវមានឱកាសនាំមុខមុនដោយខ្សែបម្រើ Bernado Silva របស់ Man.City នៅនាទីទី ២៦ ខណៈខ្សែប្រយុទ្ធស្លាបក្រុម Al Nassr គឺ Cristiano Ronaldo បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៣៧ ខណៈក្រុមម្ចាស់ផ្ទះកីឡាករ Piotr Zielinski មានឱកាសរកបានគ្រាប់បាល់វាយបកតបតបាន១គ្រាប់វិញនៅនាទីទី៧៨ ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Jan Bednarek របស់ Southampton ក្រោយការព្យាយាមបញ្ជូនបាល់របស់ Nuno Mendes នាំអោយព័រទុយហ្គាល់មានសុវត្ថិភាព។
វាជាគ្រាប់បាល់ទី ៣ របស់ Ronaldo ក្នុងការប្រកួត Nations League ៣ប្រកួត នៅជម្រើសជាតិក្រោយខកខានរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ Euro ២០២៤ ។ទោះយ៉ាងណា Ronaldo មិនត្រូវបានគ្រូបង្វឹក Roberto Martinez ដាក់អោយលេងដល់ចប់តង់ទេ ពោលគឺត្រូវបានជំនួសដោយខ្សែបម្រើLiverpool Diogo Jota នៅនាទី ៦៣ ។
ព័រទុយហ្គាល់ដែលបានឈ្នះការប្រកួត Nations League ទាំងបីប្រកួតនិងបន្តជួបក្រុមមិនទាន់ស្គាល់ឈ្នះគឺស្កុតឡែន នៅកីឡដ្ឋាន Hampden Park នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ប្រភព:BBC
វីដេអូ:
លោក Ruben Amorim បានធ្វើការចរចារបែបសម្ងាត់ជាមួយនឹងកីឡាករ Ousmane Diomande របស់ក្លឹប Sporting Lisbon ជុំវិញការផ្ទេរទៅកាន់ទឹកដី Old Trafford នេះបើតាមការចុះផ្សាយដោយ Sky Sport នៅក្នុងប្រទេសស្វីស។ របាយការណ៍ខាងលើបានបញ្ជាក់ថា Diomande បានដែលមានផែនការថានឹងផ្ទេរទៅកាន់ Man Utd ឡើយ ប៉ុន្តែវត្តមានរបស់អតីតគ្រូបង្វឹករបស់ខ្លួនរួបនេះអាចជាកម្លាំងចិត្តដ៏សំខាន់មួយដែលធ្វើឲ្យរូបគេពិចារណាផ្ទេរទៅកាន់ទីនោះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេន Real ទទូចឲ្យក្លឹបដាក់ Mbappe លេងទម្រង់នេះវិញ ក្រោយផ្ទុះវីដេអូនៅពេលហ្វឹកហាត់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស