អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Arne Slot កំពុងជម្រុញអោយក្រុមចុះហត្ថលេខានាំយកខ្សែបម្រើ Orkun Kökçü របស់ក្លឹបយក្សព័រទុយហ្គាល់ Benfica មករួមក្រុម នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅពាក់កណ្តាលរដូវកាល(ខែមករា ២០២៥)។គួររំលឹកថាខ្សែបម្រើរូបនេះបានលេងក្រោមការដឹកនាំរបស់លោក Slot នៅក្លឹបលីកកំពូលហូឡង់គឺ Feyenoord ខណៈអ្នកចាត់ការសញ្ជាតិហូឡង់វ័យ ៤៥ឆ្នាំ ចង់បានកីឡាករសញ្ជាតិ តួគីដើមកំណើតហូឡង់បច្ចុប្បន្នមានវ័យ ២៣ឆ្នាំមករួមចំណែកជួយក្រុមបន្ថែមទៀត ក្រោយចាប់ផ្តើមដ៏ល្អសម្រាប់រដូវកាលដំបូងនៅEPL។
ក្នុងការបង្ហាញខ្លួន៩លើកនៅរដូវកាលនេះផងដែរក្នុងគ្រប់ការប្រកួត Kökçüរកបានគ្រាប់បាល់៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី៣លើក។ចំណែកឯ Liverpool រកបានជ័យជំនះ ៦ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League។
គួររំលឹកថាទោះបីជាមិនទាន់បានចាយលុយក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅក៏ដោយ ក៏Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីដែលបានបន្តតំណែងពីលោក Jurgen Klopp បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងល្អនៅរដូវកាលនេះ។ទោះយ៉ាងណាក្នុងចំណោមកីឡាករដែលបានចុះហត្ថលេខានៅរដូវក្តៅពីររូបគឺខ្សែបម្រើអន្តរជាតិអ៊ីតាលី Federico Chiesa និងអ្នកចាំទីសញ្ជាតិចរចៀ Giorgi Mamardashvili គឺChiesa និងអាចចូលលេងមួយក្លឹបភ្លាមៗ។ទោះយ៉ាងណាសម្រាប់ Mamardashviliក្នុងលក្ខខណ្ឌខ្ចីជើងនៅ Valencia ក្នុងនាមក្លឹបដើមនៅឡើយ។
ប្រភព:Catchoffside
វីដេអូ:
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano ថាម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid គឺកំពុងតាមដានយ៉ាងដិតដល់ពីការចង់បាន Alexander-Arnold ដែលនឹងធ្វើឱ្យរូបគេក្លាយជាគោលដៅកំពូល។ មិនតែប៉ុណ្ណេាះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កាសែតអេស្ប៉ាញ MARCA បានចុះផ្សាយព័ត៌មានទាក់ទងនឹង Arnold ដាក់នៅទំព័រមុខតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ Ronaldinho ថា «Messi មិនមែនជា Goat» ប៉ុន្តែគឺជាវីរបុរស ៣ រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងតាម Sport Witness បានអះអាងថា រូបគេ [Arnold] នឹងមិនបន្តការស្នាក់នៅជាមួយហង្សក្រហម Liverpool ទៀតនោះឡើយ ខណៈដែលកិច្ចសន្យានឹងផុតកំណត់នៅចុងរដូវកាលនេះ។ គួរជម្រាបដែរថា ការចង់បានខ្សែការពារស្លាបដ៏ឆ្នើមវ័យ ២៦ឆ្នាំ កាន់តែខ្លាំងនោះ ក៏ព្រោះតែ Dani Carvajal ជួបបញ្ហារងបួសសសៃពួរ ACL រយៈពេលវែងក្នុងការជាសះស្បើយឡើងវិញ៕ ប្រភព៖ SPORTbible