
អតីតខ្សែការពាររបស់ក្រុម Aston Villa, Inter Milan និង Man. United កីឡាករ Ashley Young កំពុងមានក្តីសង្ឃឹមថាក្រុមគ្រួសាររបស់លោកនិងមានអ្នកស្នងតំណែងជាកីឡាករបាល់ទាត់អាជីពខណៈរូបលោកដែលជាឱពុកបានមើលឃើញកូនប្រុសគឺយុវជន Tyler Young មានវ័យ១៩ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពជាកីឡាបាល់ទាត់លេងក្នុងនាមខ្សែការពារដូចជាឳពុកកាលពីយប់ថ្ងៃអង្គារសម្រាប់ក្រុម Peterboroughដែលកំពុងលេងអោយក្រុមនៅលីកលំដាប់ទីបី អង់គ្លេស(League-១)។ ក្រុម Peterborough ក៏បានយកឈ្នះក្រុម Stevenage ក្នុងការប្រកួតក្របខណ្ឌ EFL Cup កាលពីថ្ងៃព្រហស្បត្ត៍ដោយយកឈ្នះ២ទល់និង០សម្រាប់ការប្រកួតនោះ។
សម្រាប់ Ashley Young បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំនៅតែប្រកបអាជីពជាធម្មតាសម្រាប់ក្លឹប Everton ដោយបានបង្ហាញខ្លួនចំនួន ៧ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។
ប្រភព:Goal
Video:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



