

ការប្រកួតពានរង្វាន់ដ៍ចំណាស់FA Cup របស់អង់គ្លេសជុំទី ៣ និងមានរឿងគួរអោយអស្ចារ្យខណៈខ្សែការពារស្លាប Ashley Young របស់ Everton អាចនិងលេងប្រឈមជាមួយកូនប្រុសរបស់ខ្លួនគឺកីឡា Tyler Young បច្ចុប្បន្នលេងអោយក្រុម Peterborough United ដែលជាលីកស្ថិតនៅក្នុងលំដាប់ទីពីរ២អង់គ្លេស ។ ការប្រកួតដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី១១ធ្នូក្នុងនាមជាម្ចាស់ផ្ទះក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងចក្រភពអង់គ្លេសគឺជារឿងភ្ញាក់ផ្អើលមួយ ខណៈអ្នកគាំទ្រអាចឃើញអតីតកីឡាករ Man.Utd សញ្ជាតិអង់គ្លេស Ashley Young ត្រូវលេងប្រឈមជាមួយកូនប្រុសវ័យ ១៨ ឆ្នាំដែលលេងតួនាទីបម្រើការពារនេះតែម្តង។

មានន័យថាសមរភូមិរវាងឪពុក និង កូននិងធ្វើអោយមានភាពទាក់ទាញដែលអ្នកគាំទ្រចង់ឃើញ ពីរូបភាពប្លែកភ្នែកសម្រាប់កីឡាករមានវ័យ ៣៩ឆ្នាំ Young ជាមួយកូនប្រុសដែលមានដើមកំណើតកើតនៅឆ្នាំ២០០៦រូបនេះ កំពុងអភិវឌ្ឍខ្លួនដើម្បីក្លាយជាកីឡាករអាជីពនាពេលដ៍ខ្លីខាងមុខ ។វាក៏ជាការប្រកួតជាប្រវត្តិសាស្ត្រសម្រាប់គ្រួសារ Young និងផ្តល់នូវការចងចាំដ៍ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រពានរង្វាន់ FA Cup ។ក្រៅពីការប្រកួតនោះមានការប្រកួតដ៍ធំមួយទៀតរវាងអតីតក្លឹបរបស់Ashley Young គឺក្រុមបិសាចក្រហមនិងត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះ និងការប្រកួតជាច្រើនគូផ្សេងទៀតផងដែរ។
ប្រភព: Besoccer

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



