Close
Featured-Image
Prediction: អេស្បាញអាចផ្តួលដាណឺម៉ាកដើម្បីឡើងមកឈរកំពូលតារាងបានទេ?
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯក UEFA Nations League អេស្បាញនឹងព្យាយាមទម្លាក់ដាណឺម៉ាកចេញពីកំពូលតារាងនៃពូល A 4 នៅពេលដែលពួកគេធ្វើការប្រកួតនៅ Estadio Nueva Condomina នៅវេលាម៉ោង ១និង៤៥នាទីឈានចូលថ្ងៃអាទិត្យស្អែកនេះ។ ខណៈភ្ញៀវទទួលបាន៦ ពិន្ទុពីការប្រកួតបើកឆាកចំនួន ២លើក របស់ពួកគេ ក្រុមអេស្បាញបានទទទួលត្រឹម៤ពិន្ទុប៉ុណ្ណោះពីការប្រកួត២លើកចុងក្រោយដោយឈរនៅលេខរៀងទី២។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយអេស្បាញឈ្នះ៤និងស្មើ១ ខណៈជួបគ្នាចុងក្រោយបង្អស់អេស្បាញលត់ដាណឺម៉ាក៣:0 ក្នុងការប្រកួតមិត្តភាពនាឆ្នាំ២០១៨

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Euro 2024: The simple idea that made Spain the most dangerous team in  Europe | The Independent
Spain Euro 2024 squad: Luis de la Fuente's full team | FourFourTwo
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)អេស្បាញ

អេស្បាញនឹងគ្មានតារាឆ្នើមជាច្រើននាក់ រួមទាំងកីឡាករសំខាន់ Rodri និង Dani Carvajal ដែលត្រូវអវត្តមានជាច្រើនខែដោយសាររបួសសរសៃពួរ។Le Normand បានរងរបួសក្បាល ខណៈកីឡាករ Atletico Madridនិងអវត្តមានជាមួយ Ferran Torres, Dani Olmo, Gavi, Nico Williams និង Bryan Gil ផងដែរ។Pedro Porro និង Oscar Mingueza ត្រៀមលេងនៅខ្សែការពារស្តាំ ខណៈដែល Pau Cubarsi វ័យ ១៧ ឆ្នាំរបស់ Barcelona ត្រៀមលេងការពារកណ្តាលជាមួយរៀមច្បង Aymeric Laporte ។អវត្ដមានរបស់ Rodri តារាឆ្នើមរបស់Man.City និងជម្រុញអោយកីឡាករ Real Sociedad គឺMartin Zubimendi អាចនិងដើរតួខ្សែបម្រើកណ្តាលរបស់អេស្ប៉ាញនៅចន្លោះ Pedri និង Fabian Ruiz ខណៈ Lamine Yamal និង Alex Baena អាចគាំទ្រ Alvaro Morata ក្នុងតំបន់ប្រយុទ្ធជួរមុខ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Porro, Cubarsi, Laporte, Cucurella; Pedri, Zubimendi, Ruiz; Yamal, Morata, Baena
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Denmark Euro 2024 squad: Kasper Hjulmand's full team | FourFourTwo

Denmark Euro 2024 squad: Christian Eriksen and Rasmus Hojlund headed to the  European Championship | Goal.com Nigeria
៣.ពត៌មានក្រុម(ភ្ញៀវ)ដាណឺម៉ាក
ដាណឺម៉ាក ក៏គ្មានវត្តមានកីឡាករ Joachim Andersen, Mikkel Damsgaard, Christian Norgaard និង Morten Frendrup ដោយសាររបួស ខណៈខ្សែការពារ Rasmus Nicolaisen របស់ Toulouse ដែលមិនទាន់បានបង្ហាញខ្លួន ក៏ត្រូវបង្ខំចិត្តដកខ្លួនផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធក្រុម Man. United កីឡាករ Rasmus Hojlund បានត្រលប់មកលេងឈុតធំវិញហើយ បន្ទាប់ពីខកខានការប្រកួតអន្តរជាតិកាលពីខែមុន ដោយសាររបួស ហើយអាចចាប់ដៃគូ រឺលេងជំនួសកីឡាករ Yussuf Poulsen ដែលបានស៊ុតបញ្ចូលទីទល់នឹងក្រុមស៊ែប៊ីកាលពីការប្រកួតមុន។ខ្សែបម្រើ Man.Utd ម្នាក់ទៀតគឺChristian Eriksen ត្រៀមចូលលេងអោយជម្រើសជាតិលើកទី១៣៧នៅតំបន់ខ្សែបម្រើកណ្តាលជាមួយ Pierre-Emile Hojbjerg និង Morten Hjulmand ខណៈ Jannik Vestergaard អាចចូលរួមគាំទ្រនៅខាងក្រោយបីនាក់ជាមួយ Rasmus Kristensen និង Victor Nelsson ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchmeichel; Kristensen, Vestergaard, Nelsson; Bah, Hojbjerg, Hjulmand, Kristiansen; Eriksen; Poulsen, Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អេស្បាញ ៣:១ ដាណឺម៉ាក
ប្រភព:whoscored &sportsmole& 90min

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031