Close
Featured-Image
Prediction: Arsenal ត្រៀមទទួល Monaco សម្រាប់ការប្រកួតជើងទី៦ ក្របខណ្ឌ UCL
ទំហំអក្សរ
តូច
ធំ

ជំនួបរវាងក្រុមកាំភ្លើងធំ Arsenal និងក្រុម Monaco គឺជាការជួបគ្នារវាងក្លឹបដែលធ្លាប់បន្សល់ទុកវីរបុរសនៃក្លឹបទាំងពីរគឺអតីតកីឡាករ Thierry Henry និង លោក Arsene Wenger មុនពេលការប្រកួតនៃក្របខ័ណ្ឌ Champions League សម្រាប់ការប្រកួតនៅកីឡដ្ឋាន Emirates Stadium នៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្ត៍ទី ១១ធ្នូ ២០២៤ស្អែកនេះ។ក្រុមទាំងពីរមានពិន្ទុស្មើគ្នានិងត្រូវការឈ្នះការប្រកួតនេះដើម្បីក្តីសង្ឃឹមខ្ពស់ទៅវគ្គ១៦ក្រុមបន្តទៀត ខណៈ Arsenal បច្ចុប្បន្នឈរនៅលេខរៀងទី១០ មាន១០ពិន្ទុ ក្រោយ៥ប្រកួតចុងក្រោយឈ្នះ៣ស្មើ១ចាញ់១ ចំណែកMonaco ឈរនៅលេខរៀងទី ១៣ក៏មាន១០ពិន្ទុដែរក្រោយ៥ប្រកួតចុងក្រោយឈ្នះ៣ស្មើ១និងចាញ់១នៅក្របខណ្ឌ UCL។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal ready for another 'Opportunity' vs. MonacoArsenal vs Monaco: Preview, Prediction & Lineups

១.ប្រវត្តិជួបគ្នា

ក្រុមទាំងពីរធ្លាប់ជួបគ្នានៅក្របខណ្ឌ UCL កាលពីឆ្នាំ២០១៥ កាលនោះ២ប្រកួត Arsenal ឈ្នះ១និងចាញ់១ មិនដែលស្មើ។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
ការប្រកួតរបស់ Arsenal ជាមួយ Fulham បានមើលឃើញថា Arteta បានដាក់ការការពារមួយចំនួនលេងខុសតួនាទី ខណៈការសម្រេចចិត្តនេះបានកើតមានឡើងនៅពេលដែលគាត់មិនមានជម្រើសក្រៅពីកីឡាករមួយចំនួនរងរបួសខណៈOleksandr Zinchenko នៅមិនទាន់ច្បាស់លាស់សម្រាប់ការប្រកួតទល់ Monacoនៅពេលនេះ។ ក្រៅពីនេះខ្សែការពារGabriel Magalhaes និង Riccardo Calafiori នៅមានបញ្ហារបួសមិនទាន់បានធួរស្បើយ ខណៈ Ben White និង Takehiro Tomiyasu នៅមានបញ្ហារបួសជង្គង់
ជាការពិតណាស់ Kieran Tierney ត្រូវបានជ្រើសរើសសម្រាប់ក្រុម Arsenal នៃក្របខ័ណ្ឌ Champions League ខណៈ Myles Lewis-Skelly គឺជាជម្រើសមួយផ្សេងទៀត។
សម្រាប់ Jurrien Timber និង Thomas Partey មិនបានហ្វឹកហាត់កាលពីថ្ងៃអង្គារ ដូច្នេះទាំង Josh Robinson ឬ Josh Nichols អាចត្រូវបានផ្តល់ឱកាសលេងតួនាទីពីក្រុមយុវជនថ្នាលU-២១ឆ្នាំដើម្បីចាប់ផ្តើមនៅខ្សែការពារស្តាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Robinson, Saliba, Kiwior, Tierney; Odegaard, Rice, Merino; Saka, Havertz, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Match amical, Emirates Cup -Fofana buteur, Monaco enfin séduisant : Le film  d'Arsenal - Monaco (1-1) - Eurosport
៣.ពត៌មានក្រុមMonaco(ភ្ញៀវ)
Monaco ក៏កំពុងធ្វើការងារជុំវិញខ្សែការពារមានបញ្ហារបួសដោយសារតែ Singo រងបម្រាមបន្ទាប់កាតក្រហមពីការប្រកួតចុងក្រោយ ខណៈ Christian Mawissa ក៏ត្រូវរងការព្យួរ។
ដូច្នេះ Hutter នឹងគ្មានជម្រើសដាក់អោយ Mohammed Salisu លេងចាប់ដៃគូជាមួួ Thilo Kehrer នៅកណ្តាលខ្សែការពារ ក៏ព្រោះតែ Folarin Balogun មិនមានឱកាសចូលលេងដោយសារតែរបួសស្មា។អវត្តមានរបស់ Denis Zakaria (មិនបានបញ្ជាក់), Krepin Diatta (សាច់ដុំ) និង Edan Diop (ជើង) ប៉ុន្តែកីឡាករវ័យក្មេងអាយុ ១៩ ឆ្នាំEliesse Ben Seghir អាចនិងត្រូវកោះហៅ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Majecki; Vanderson, Salisu, Kehrer, Henrique; Matazo, Camara; Akliouche, Ben Seghir, Golovin; Embolo
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal    ២  : ០    AS Roma
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Chelsea 34 17 9 8 59 40 +19 60
    5 Nottingham Forest 33 18 6 9 53 39 +14 60
    6 Newcastle United 33 18 5 10 62 44 +18 59
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Brighton & Hov… 34 13 12 9 56 55 +1 51
    9 AFC Bournemouth 33 13 10 10 52 40 +12 49
    10 Fulham 33 13 9 11 48 45 +3 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 34 8 14 12 34 41 -7 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol