George Baldock អតីតខ្សែការពារក្រុម Sheffield United បានទទួលមរណភាពក្នុងអាយុ ៣១ឆ្នាំ។កីឡាករអន្តរជាតិក្រិកមានដើមកំណើតមកពីប្រទេសអង់គ្លេស ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងហែលទឹកនៃផ្ទះរបស់គាត់នៅ Glyfada ភាគខាងត្បូងរដ្ឋធានី Athens ខណៈដបស្រាវ៉ូតកាត្រូវបានប្រទះឃើញនៅជិតកន្លែងកើតហេតុ។ការពិតដំបូងឡើយប៉ូលីសបានព្យាយាមជួយសង្គ្រោះ Baldock នៅកន្លែងកើតហេតុ ប៉ុន្តការសង្គ្រោះបឋមមិនអាចជួយអោយរូបគេមានដង្ហើមដកឡើងវិញបាន ខណៈ អង្គភាពសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ពីការស្លាប់របស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីមន្ត្រីប៉ូលីស។
Baldock បានចូលរួមជាមួយក្រុមយក្សក្រិក Panathinaikos នៅរដូវក្តៅឆ្នាំ២០២៤នេះក្រោយចំណាយពេល៧ឆ្នាំជាមួយក្រុមដាវពីរ Sheffield United ខណៈរូបគេបង្ហាញខ្លួន ១២ដង។ គួររំលឹកផងដែរថាក្រិកនិងត្រូវប្រកួតជាមួយអង់គ្លេសព្រឹត្តការណ៍ពានរង្វាន់ Nations League នៅថ្ងៃព្រហស្បតិ៍ ខណៈBaldock មិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតនេះក៏ដោយ។
Baldock កើតនៅ Buckingham ប៉ុន្តែបានសម្រេចលេងអោយប្រទេសក្រិកក្នុងខែឧសភាឆ្នាំ ២០២២ នៅពេលដែលគាត់ត្រូវបានហៅឱ្យចូលក្រុមជម្រើសជាតិជាលើកដំបូងដោយអ្នកចាត់ការ Gus Poyet ។
ប្រភព:BBC