
គោលបំណងរបស់ក្រុមតោកំណាចអង់គ្លេសសម្លឹងចង់បានជ័យជំនះលើកទី៣ជាប់គ្នាក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Lee Carsley ត្រៀមទទួលភ្ញៀវក្រិកនៅ កីឡដ្ឋានWembley សម្រាប់ការប្រកួតក្របខណ្ឌUefa Nation League Group ២ វេលាម៉ោង១និង៤៥នាទីឈានចូលថ្ងៃសុក្រ។សម្រាប់២ប្រកួតចុងក្រោយរបស់ក្រិកគឺធ្វើបានល្អនៅ Uefa Nation League ដោយឈ្នះ ២ ប្រកួតជាប់គ្នា(ផ្តួលសាធារណៈរដ្ឋអៀឡង់២ទល់និង០ និងផ្តួលហ្វាំងឡង់៣ទល់និង០)ខណៈអង់គ្លេសក៏ប្រកួតឈ្នះ២លើកជាប់គ្នាផងដែរ(ឈ្នះហ្វាំងឡង់២ទល់និង០ និងឈ្នះសារធារណៈរដ្ឋអៀឡង់២:0)
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣លើកចុងក្រោយ អង់គ្លេសឈ្នះ២ស្មើ១ ខណៈការប្រកួតមិត្តភាពចុងក្រោយនៅខែ សីហា ២០០៦អង់គ្លេសផ្តួលក្នុងលទ្ធផល ៤ទល់និង០។
២.ពត៌មានក្រុមអង់គ្លេស(ម្ចាស់ផ្ទះ)
ខណៈដែល Ezri Konsa, Morgan Gibbs-White និង Kobbie Mainoo ទាំងអស់ត្រូវបានដកខ្លួនចេញ ដោយសារបញ្ហារបួស មេទ័ពប្រចាំក្រុម(ប្រធានក្រុម) និងជាកីឡាករស៊ុតបញ្ចូលទីកំណត់ត្រា Kane ត្រូវបានផ្តល់ភ្លើងខៀវត្រលប់មកបង្ហាញខ្លួនកាតព្វកិច្ចអោយជម្រើសជាតិក្រោយពីសង្ស័យបញ្ហារបួសឱ្យ Bayern Munich ។
ទោះយ៉ាងណាគ្រូបង្វឹកនិងអាចដាក់ Ollie Watkins ឬ Dominic Solanke ចូលលេងជំនួស Kane។ ក្រៅពីនេះកីឡាករឆ្នើម Kyle Walker, Phil Foden, Jude Bellingham និង Cole Palmer ដែលពួកគេបានបាត់ខ្លួនពីក្រុមកាលពីខែកញ្ញាដោយសារហេតុផលផ្សេងៗ និងត្រៀមបញ្ចេញសមត្ថភាពជាមួយខ្សែការពារស្លាបស្តាំ Trent Alexander-Arnold
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Alexander-Arnold, Guehi, Colwill, Lewis; Rice, Bellingham; Saka, Palmer, Grealish; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមក្រិក(ភ្ញៀវ)
អតីតគ្រូបង្វឹក Panathinaikos លោក Ivan Jovanovic ទើបតែចូលកាន់តំណែងកាលពីខែសីហា ក្នុងនាមជាគ្រូបង្វឹកអចិន្ត្រៃយ៍ជំនួសលោក Gus Poyet ខណៈបុរសវ័យ ៦២ ឆ្នាំព្យាយាមបញ្ចប់លទ្ធផលមិនដែឡឈ្នះការប្រកួត១២ លើករបស់ក្រិកទល់នឹងប្រទេសដែលមានចំណាត់ថ្នាក់បាល់ទាត់កំពូលទាំង ៥។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVlachodimos; Rota, Mavropanos, Koulierakis, Tsimikas; Siopis, Kourbelis; Masouras, Bakasetas, Tzolis; Pavlidis
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អង់គ្លេស ១:០ ក្រិក
ប្រភព:whoscored &sportsmole

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton […]



