មិននៅស្ងៀមទេសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថាFIFA បានធ្វើសេចក្តីប្រកាសជាផ្លូវការណ៏កាលពីថ្ងៃចន្ទនេះថា កីឡាករ Marco Curto ត្រូវបានរងការពិន័យព្យួរមិនអោយចូលលេងចំនួន ១០ ប្រកួតពីបទរើសអើង និងប្រកាន់ពូជសាសន៍លើខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Hwang Hee-chan បច្ចុប្បន្នកំពុងលេងអោយក្លឹប Wolves ខណៈរឿងហេតុមិនគួរអោយកើតមានឡើងនេះ បានកើតឡើងក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំរវាងក្លឹប Como និង Woves មុនរដូវកាលថ្មីនេះចាប់ផ្តើមនា ទីក្រុង Marbella ប្រទេសអេស្បាញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សCurto បច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Cesena នៃក្របខ័ណ្ឌ Serie B ខណៈដែលការប្រកួតចំនួនប្រាំក្នុងចំណោម១០នោះត្រូវបានផ្អាកក្នុងរយៈពេលពីរឆ្នាំក៏ដោយ។ប្រភពបន្តថាៈអ្វីដែលជារឿងហូស ចិត្តនោះគឺអតីតខ្សែប្រយុទញធ ក្រុម RB Salzberg និង RB Leipzig សញ្ជាតិកូរ៉េខាងត្បូងបច្ចុប្បន្នមានវ័យ២៨ឆ្នាំរូបនេះ ត្រូវបានទទួលរងនូវការរើសអើង Curto វ័យ២៥ឆ្នាំ បានប្រាប់មិត្តរួមក្រុមComoរបស់ខ្លួនថាកុំទៅអើពើជាមួយគាត់អីព្រោះម្នាក់ហ្នឹងគិតថាខ្លួនឯងជា Jackie Chan ។
ទោះបីជា Como ព្យាយាមបដិសេធថាពាក្យសម្តីប៉ុន្មានម៉ាត់នេះមិនមានន័យលើការរើសអើងពូជសាសន៍ក៏ដោយ ប៉ុន្តែបន្ទាប់ពីសមាគមបាល់ទាត់កូរ៉េបានចូលរួមនៅក្នុងហេតុការណ៍នោះ និងបានរាយការណ៍ពីទៅ FIFA ខណៈដំបូងឡើយក្លឹប Wolves បានដាក់ពាក្យបណ្តឹងទៅកាន់សមាគមបាល់ទាត់អ៊ីតាលី និង UEFA ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមានដោយស្ថាប័ន្តទាំងពីរគិតថា វាជាការប្រកួតមិត្តភាពនិងមិនស្ថិតក្រោមការឃ្លាំមើលពី UEFA។ ក្រោយរងពិន័យអ្នកនាំពាក្យរបស់ FIFA ក៏បានបញ្ជាក់ផងដែរថាកីឡាករ Marco Curto និងត្រូវទទួលយកវគ្គបណ្តុះបណ្តាល និងការអប់រំជាមួយស្ថាប័ន្តដែលអនុម័តដោយ FIFA ផងដែរ។
ប្រភព:Besoccer