

អ្នកចាំទី Paulo Gazzaniga របស់ក្រុម Girona បានសង្គ្រោះបាល់ប៉េណាល់ទីដ៏អស្ចារ្យរហូតដល់ទៅបីលើកទល់នឹងកីឡាករបីនាក់ផ្សេងគ្នារបស់ក្រុម At.Bilbao កាលពីថ្ងៃអាទិត្យ មុនពេលក្រុមរបស់ពួកគេក្នុងនាមជាម្ចាស់ផ្ទះបានយកឈ្នះ Athletic Bilbao ២-១ ក្នុងលីគអេស្ប៉ាញ។

បើទោះបីជាមានវ័យជ្រេ ៣២ឆ្នាំប៉ុន្តែកីឡាករអាហ្សង់ទីនវ័យ ៣២ ឆ្នាំរូបនេះបានសង្គ្រោះបាល់ប៉េណាល់ទីក្នុងតង់ទី ១ ទល់និងកីឡាករ Alex Berenguer របស់ Athletic និងពីរគ្រាប់ទៀតក្នុងតង់ទីពីរពីដោយ Inaki Williams និងអតីតកីឡាករ Man.Utdគឺ Ander Herrera ។Cristhian Stuani រកបានគ្រាប់ឈ្នះសម្រាប់ Girona នៅតង់ទីពីរ ពីការស៊ុតបាល់ប៉េណាល់ទីក្រោយក្រុមទាំងពីរទទួលលទ្ធផលស្មើគ្នា១ទល់និង១។
កាលពីថ្ងៃពុធ Gazzaniga បានសង្គ្រោះបាល់ប៉េណាល់ទីក្នុងការប្រកួត Champions League បានផងដែរប៉ុន្តែពួកគេបានចាញ់ ៣-១ នៅផ្ទះ Feyenoord ។Gazzaniga បានសាងកំហុសធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី ៩០ ពេលចាញ់ Paris Saint-Germain ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេកាលពីថ្ងៃទី ១៨ ខែកញ្ញា ក្រោយពីការស៊ុតពីចំងាយរបស់កីឡាករ Nuno Mendes។
ប្រភព:apnews
វីដេអូ:

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



