

ប្រភពពីប្រទេសអ៊ីតាលីបានអោយដឹងថាលោកគ្រូតា Sir Alex Ferguson ចង់បានអតីតអ្នកចាត់ការ Juventus លោក Massimiliano Allegri មកទទួលការងារថ្មីនៅទឹកដី Old Trafford ។ទោះជាយ៉ាងណាក៏ដោយ Allegri បច្ចុប្បន្នមានវ័យ ៥៧ឆ្នាំអាចនិងចាប់អារម្មណ៍ក្នុងការងារមួយនេះបន្ទាប់ពីរូបលោកបច្ចុប្បន្នក៏គ្មានក្លឹបដឹកនាំ ក្រោយចែកផ្លូវជាមួយ Juventus កាលពីចុងរដូវកាលមុន។ មួយវិញទៀតក្រៅពីការណែនាំពីសំណាក់គ្រូតាSir Alex នៅមានវីរបុរសរបស់ Man. United គឺអតីតខ្សែការពារស្លាបឆ្វេង Patrice Evra ក៍ចង់ឃើញអ្នកចាត់ការសញ្ជាតិអ៊ីតាលីមកដឹកនាំបន្ទាប់ពីរូបគេធ្លាប់រួមការងារជាមួយលោក Allegri នៅ Juventus ចន្លោះឆ្នាំ២០១៤ដល់ ២០១៧ផងដែរនោះ។

កៅអីគ្រូបង្វឹកក្រុមបិសាចក្រហម Man.Utd កាន់តែឡើងកំដៅឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃពោលគឺបន្ទាប់ពីអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះដឹកនាំក្រុមMan.Utd បរាជ័យដ៏អាម៉ាស់ក្នុងផ្ទះខ្លួនឯងទល់និង Tottenham ក្នុងលទ្ធផល ៣-០ នៅផ្ទះ Tottenham លោក Erik ten Hag អាចនឹងស្វែងរកការងារថ្មីក្នុងពេលឆាប់ៗនេះ។ការពិតMan.United ទើបតែទទួលបាន ៧ ពិន្ទុប៉ុណ្ណោះពីការប្រកួត Premier League ចំនួន ៦លើកដំបូង ខណៈវាជាការចាញ់ធ្ងន់លើកទី២ក្រោយរងបរាជ័យក្នុងលទ្ធផល ៣-០ ដូចគ្នាក្រោមថ្វីជើង គូប្រជែង Liverpool នៅទឹកដី Old Trafford កាលពីដើមរដូវកាលនេះ។
ទោះបីមានពាក្យចចាមអារ៉ាមបានលើកឡើងថាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate ជាបេក្ខភាពនាំមុខក្នុងការចូលមកដឹកនាំបន្តប្រសិនក្លឹបបញ្ចប់តំណែងគ្រូបង្វឹកហូឡង់ខាងលើយ៉ាងណាព្រមជាមួយគ្រូបង្វឹកបច្ចុប្បន្នដែលកំពុងដឹកនាំ Inter Milan គឺលោក Simon Inzaghi និងThomas Tuchel អតីតគ្រូបង្វឹក Bayern Munich ដែលទំនេរគ្មានការងារធ្វើក៏ជាបេក្ខភាពសម្រាញ់មួយផងដែរ។ផ្ទុយទៅវិញ ជំនួយការគ្រូបង្វឹកទី១គឺ លោក Ruud van Nistelrooy ក៏ជាបេក្ខភាពមិនមើលរំលងបានដែរកព្រោះតែរូបលោកធ្លាប់មានប្រវត្តិដឹកនាំក្លឹប PSV បើទោះបីជាគាត់ទើបតែចូលមកជួយលោក Ten Hag នៅក្នុងខែកក្កដានៃឆ្នាំនេះ ប៉ុន្តែ គាត់ជាបុគ្គលម្នាក់ដែលទទួលបានការគាំទ្រច្រើនទាំងចំណេះ ជំនាញដែលធ្លាប់ជាកីឡាករលេងអោយក្លឹបនៅចន្លោះឆ្នាំ ២០០១ដល់២០០៦កន្លងមក។
ប្រភព:Joe.co.uk

នាយកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើ Crystal Palace នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុង Europa League រដូវកាលក្រោយឬយ៉ាងណា។គួររំលឹកថាក្រុមរហស្សនាមស្ទាំងខៀវ បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ប៉ុន្តែទោះជាយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវតែសម្រេចថាតើពួកគេបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបដែរឬទេ ខណៈការរំពឹងទុកគឺថាលទ្ធផលនៃសវនាការជំនុំជំ្រះនឹងត្រូវប្រកាសនៅល្ងាចថ្ងៃសុក្រនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អនាគតក្លឹបនៅ EPL មានកៅអីលេងនៅក្របខណ្ឌ Europa League រឺអត់?និងត្រូវសម្រេចនៅថ្ងៃនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកាលពីថ្ងៃចន្ទម្ចាស់ក្រុមហ៊ុន New York Jets លោក Woody Johnson បានចុះហត្ថលេខាលើ កិច្ចសន្យាស្របច្បាប់ ដើម្បីទិញភាគហ៊ុន ៤៣% របស់ John Textor នៅ Crystal Palace ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេជឿថាមានតម្លៃជិត ១៩០ លានផោន ស្របពេល Palace បានទទូចថា Textor មិនមានការគ្រប់គ្រងសំខាន់នៅ […]


