Close
Featured-Image
Prediction: Man.Utd អាចលប់លាងភាពអាម៉ាស់និងបន្ថយកំដៅគ្រូបង្វឹកពេលជួប Porto បានទេ?
ទំហំអក្សរ
តូច
ធំ

មានបំណងចង់ស្វែងរកជ័យជំនះលើកដំបូងឡើងវិញបន្ទាប់ពីការបរាជ័យក្នុងក្របខណ្ឌ Premier League ក្រុមបិសាចក្រហម Man. United ធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio do Dragao ដើម្បីជួបក្រុមយក្សព័រទុយហ្គាល់ Porto ក្នុងការប្រកួត Europa League លើកទីពីររបស់ពួកគេនៅរដូវកាលថ្មីនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។Man.Utd ធ្វើមិនបានល្អទេដោយបរាជ័យក្នុងលទ្ធផល ៣ទល់និង០នៅលើទឹកដីខ្លួនឯងក្រោមថ្វីជើង Tottenham Hotspur កាលពីថ្ងៃអាទិត្យ ផ្ទយស្រលះពីម្ចាស់ផ្ទះ Porto ដែលបានយកឈ្នះលើក្រុម Arouca ក្នុងលទ្ធផល 4-0 ក្នុងក្របខ័ណ្ឌ Primeira Liga ។ ៦ប្រកួតចុងក្រោយ Porto ឈ្នះ៤ចាញ់២ ខណៈ Man.Utd ឈ្នះ២ស្មើ២និងចាញ់២នៅគ្រប់ក្របខណ្ឌប្រកួតដូចគ្នា។ សម្រាប់ ១លើកចុងក្រោយនៅ Europa League Porto ចាញ់ Bodo ខណៈ Man.Utd ស្មើ FC Twente។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

៥ដងចុងក្រោយ Man.Utd ឈ្នះ២ស្មើ២និងចាញ់១។

Champions League: Ricardo Quaresma goal sees Porto beat Athletic Bilbao 2-1 | Football News | Sky Sports
២.ពត៌មានក្រុមPorto(ម្ចាស់ផ្ទះ)

Porto នឹងត្រូវអវត្តមានកីឡាករ Zaidu Sanusi និង Ivan Marcano (ទាំងពីររងរបួសសរសៃពួរACL) ដោយសាររបួស ខណៈ Otavio បានអវត្តមានបីប្រកួតចុងក្រោយដោយបញ្ហាសាច់ដុំ ហើយតែមិនទាន់ច្បាស់។ក្រុមមិនទាន់ប្រាកដថាកីឡាករ ដែឡខ្ចីជើងពី Arsenal កីឡាករ Fabio Vieira ក្រោយពីចុងសប្តាហ៍មុន ខ្សែបម្រើរូបនេះបានចូលមកចូលលេង ២០ នាទីចុងក្រោយ ។Omorodion ដែលមានទំនាក់ទំនងផ្លាស់មក Chelsea កាលពីរដូវក្តៅមុនពេលចូលរួមជាមួយ Porto បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Europa League របស់គាត់កាលពីលើកមុន និងត្រូវលេងប្រយុទ្ធជួរមុខជាមយយការការគាទ្រពីសំណាក់ខ្សែបម្រើស្លាប Pepe និង Galeno ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Mario, Pedro, Perez, Moura; Gonzalez, Varela; Pepe, Sousa, Galeno; Omorodion
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
Manchester United's UEFA Europa League 2024-25 schedule: Get fixtures and India match times
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
សម្រាប់ Man Unitedកីឡាករ Leny Yoro (ជើង), Luke Shaw (កំភួនជើង), Tyrell Malacia (ជង្គង់) និង Mason Mount (ជង្គង់) ទាំងអស់ត្រូវបានដកចេញ ប៉ុន្តែ Ten Hag ត្រូវបានជំរុញដោយការវិលត្រឡប់ទៅហ្វឹកហាត់របស់ Kobbie Mainoo និង Harry Maguire ដែល​បាន​ចូល​រួម​ហ្វឹកហាត់​ទាំង​ពីរ​បន្ទាប់​ពី​អតីត​កីឡាករ​រូប​នេះ​ត្រូវ​បាន​ដក​ខ្លួន​ចេញ​ពេល​ប្រកួត​ជាមួយ​ក្រុម Spurs ដោយ​មាន​បញ្ហា​សាច់ដុំ ហើយ​កីឡាករ​រូប​នេះ​បាន​អវត្តមាន​ទាំង​ស្រុង​ជាមួយ​នឹង​ការ​វាយ​បក។ទាំងអតីតកីឡាករ Porto គឺ Casemiro Christian Eriksen និងលេងជាខ្សែបម្រើកណ្តាលជាមួយ Ugarte ប្រសិនបើ Mainoo មិនមានការចាប់ផ្តើម ខណៈដែលប្រធានក្រុម Fernandes អាចបន្តក្នុងតួនាទីលេខ ១០ បើទោះបីជាគាត់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ Joshua Zirkzee និងអាចលេងបម្រុងខណៈRasmus Hojlund អាចវិលមកវិញប៉ុន្តែ Amad Diallo និង Antony នៅបន្តប្រយុទ្ធជាមួយ Alejandro Garnacho និង Marcus Rashford ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez, Dalot; Eriksen, Ugarte; Diallo, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Porto ១ : ១ Man.Utd
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031