
អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag បានច្រានចោលការរិះគន់ចុងក្រោយរបស់ Cristiano Ronaldo និងចាត់ទុកថាវាគ្រាន់ជាសម្លេងមួយពីខាងក្រៅ តែមិនបាននាំអោយមានអ្វីរំខានដល់ការតាំងចិត្តដឹកនាំក្រុមរបស់លោកទេនោះទេ។គួររំលឹកថាកីឡាករAl-Nassr បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ និងឈានចូលវ័យ ៤០ឆ្នាំនៅខែកុម្ភៈ ២០២៤ បាន រិះគន់ក្នុងន័យស្ថាបនាសម្រាប់អតីតក្លឹប Man.Utd កំលុងពេលមានវត្តមាននៅក្នុងកម្មវិធីPodcast ជាមួយអតីតមិត្តរួមក្រុម Man Utd លោក Rio Ferdinand ថាក្លឹបមានចំនុចខ្វះខាតជាច្រើនក្រៅពីកីឡាករ វីរបុរសដែលធ្លាប់ជួយក្លឹបលើកពាន Uefa Champion League ចុងក្រោយកាលពីឆ្នាំ២០០៨បានលើកឡើង ពីចំនុចសំខាន់ៗដែលក្នុងនោះរួមមានហេដ្ឋារចនាសហព័ន្ធក្លឹប នៅមិនទាន់អាចមានសមត្ថភាពប្រជែងពានPremier League បានជាលើកដំបូងនៅឡើយទេពោលគិតចាប់តាំងពីឆ្នាំ២០១៣មក។
Cristiano Ronaldo ក៏បានផ្តល់យល់បល់ដល់ អតីតគ្រូបង្វឹករូបនេះផងដែរថា គាត់គួរតែស្តាប់យោបល់របស់លោក Rudd Vannistelrooy និង អតីតរៀមច្បងមួយចំនួនទៀតមានដូចជា Paul Schole, Roy Keane, Rio Ferdnand និង Gary Neville ជាដើម ដើម្បីកសាងសមត្ថភាពក្រុមនិងកីឡាករឡើងវិញ ព្រោះពួគគាត់ដឹងនិងយល់ពីក្លឹបច្បាស់។
ទោះយ៉ាងណាឆ្លើយតបនិងការរិះគន់នេះមុនពេលដឹកនាំក្រុមធ្វើដំណើរទៅជួបក្លឹប Southampton នៅថ្ងៃសៅរ៍ស្ងែកនេះ គ្រូបង្វឹកសញ្ជាតិហូឡង់បានលើកឡើងថាៈ គាត់មានសិទ្ធិក្នុងការយល់ឃើញ និង ផ្តល់ពាក្យរិះគន់ តែការពិតគាត់កំពុងនៅ ប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះគាត់ពិតជានៅឆ្ងាយពី Manchester។ វាមិនប៉ះពាល់អ្វីដល់ខ្ញុំទេ។ ខ្ញុំដឹងថាតើយើងនៅកន្លែងណា ហើយយើងត្រូវធ្វើអ្វី និងទីកន្លែងដែលយើងត្រូវទៅ ។អ្នកចាត់ការវ័យ៥៤ឆ្នាំបន្ថែមថាៈខ្ញុំធ្លាប់និយាយថាក្រុមកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល។ យើងត្រូវបញ្ចូលកីឡាករវ័យក្មេងជាច្រើននៅក្នុងក្រុម ហើយត្រូវដោះស្រាយបញ្ហារបួស និងនាំយកកីឡាករមួយចំនួនបញ្ចូលក្នុងក្រុមវិញ។ខ្ញុំនិយាយមិនមែនជាលេសអ្វីទេ ការពិតនរណាមិនចង់ដឹកនាំក្រុមឈ្នះរាល់ការប្រកួតទោះបីជាពេលខ្លះយើងមិនមានកីឡាករគ្រប់គ្រាន់ក៍ដោយ។
ប្រភព:Besoccer
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



