
ក្រុមការពារតំណែងជើងឯកអាហ្សង់ទីនបានចាញ់ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជម្រុះ World Cup ២០២៦នៅតំបន់អាមេរិកឡាទីណ របស់ពួកគេជាមួយម្ចាស់ផ្ទះកូឡុំប៊ីក្នុងនាមជាភ្ញៀវនៅព្រឹកថ្ងៃអង្គារនេះ។ការបរាជ័យនេះគឺជាលើកទីមួយរបស់ពួកគេ ចាប់តាំងពីត្រូវបានក្រុម Uruguay យកឈ្នះ ២-០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការប្រកួតជម្រុះ CONMEBOL World Cup។បន្ទាប់ពីការប្រកួតចប់ អ្នកចាំទីអាហ្សង់ទីន Emiliano Martinez បានបញ្ចេញការខកចិត្តរបស់គាត់ដោយមិនអាចគ្រប់គ្រងអារម្មណ៏បាន កីឡាករក្រុម Aston Villa បានយកដៃទះកាមេរ៉ាដែលដាក់ថតនៅទីលានប្រកួតអោយវិលខ្ញាល់ទៅម្ខាងទៀតតែម្តង។ទំនងជាកីឡាករពូកែឌឺដងរូបនេះខឹងសម្បារអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះ ខណៈ James Rodriguez បានស៊ុតបញ្ជូលទីនៅនាទីទី៦០ ក្រោយពីNicolas Otamendiត្រូវបានចោតប្រកាន់ថាធ្វើអោយ Daniel Munoz ដួលក្រុមប្រអប់។
ទោះបីបរាជ័យលើកទី២ក្រោយប្រកួត ៨ដងអាហ្សង់ទីននៅតែឈរនៅលើកំពូលតារាង CONMEBOL World Cup ២០២៦មាន១៨ពិន្ទុ ខណៈកូឡុំប៊ីមាន១៦ពិន្ទុឈរនៅលេខរៀងទី២។
ប្រភព:Tribuna
វីដេអូ:

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



