Close
ads Featured-Image
Prediction: ព័រទុយហ្គាល់អាចផ្តួលស្កុតឡេនដ៏រក្សាកំណត់ត្រាឈ្នះ ២លើកជាប់គ្នាបានទេ?
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការក្របខណ្ឌ UEFA Nations League ជាមួយនឹងជ័យជម្នះក្រុមជម្រើសជាតិជាតិព័រទុយហ្គាល់នឹងបន្តស្វែងរកជ័យជម្នះជាលើកទីពីរនៅក្នុងការប្រកួតឈានចូលថ្ងៃចន្ទវេលាម៉ោង ១និង ៤៥នាទីទាបភ្លឺ ខណៈពួកគេស្វាគមន៍ក្រុមស្កុតឡែនមកកាន់ទឹកដី Estadio da Luz ។គួររំលឹកថាគ្រាប់បាល់ដ៏សំខាន់មួយរបស់កាពីតែនក្រុម Cristiano Ronaldo លើក្រុមក្រូអាត ២ទល់និង១បានជួយឲ្យម្ចាស់ជើងឆ្នាំ២០១៨ ចាប់ផ្តើមមានពិន្ទុច្រើនបំផុតក្នុងពូល A ក្រុមទី១ ខណៈស្កុតឡែនបានបាត់បង់ពិន្ទុការប្រកួតបើកឆាកដោយចាញ់ប៉ូឡូញ២ទល់និង៣។
សម្រាប់៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតព័រទុយហ្គាល់ឈ្នះ៤ចាញ់២ ខណៈ ៦ប្រកួតចុងក្រោយរបស់ស្កុតឡេនដ៏ធ្វើមិនសូវបានល្អទេដោយឈ្នះតែ១លើកគត់និងស្មើ២ចាញ់៣។
Portugal vs Scotland live stream: how to watch 2024 Nations League anywhere  | TechRadar
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមព័រទុយហ្គាល់(ម្ចាស់ផ្ទះ)
ជួបគ្នា ៥ដងចុងក្រោយ Scotland ចាញ់២ស្មើ២។
លោក Roberto Martinez មិនមានកីឡាកររងរបួសមុន​ការ​ប្រកួត UEFA Nations League នេះ​ទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Dalot, Dias, A. Silva, Mendes; Neves, Vitinha; B. Silva, Fernandes, Leao; Ronaldo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Nations League 2024/25 draw: Scotland drawn with Croatia, Portugal and  Poland in Group A1 | Football News | Sky Sports
៣.ពត៌មានក្រុមស្កុតឡេនដ័(ភ្ញៀវ)
Steve Clarke មានក្រុមពេញលេញសម្រាប់ការប្រកួតនេះ ខណៈកីឡាករវ័យក្មេង Liverpool គឺ Ben Doak អាចចូលលេងបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGunn; Ralston, Hanley, McKenna, Robertson; McClean, Gilmour; McGinn, McTominay, Christie; Dykes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ :ព័រទុយហ្គាល់ ៣:0 ស្កុតឡេនដ៏
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30