

ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធស្លាបឆ្នើម Nani ខណៈនេះគាត់បានសម្រេចប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ ក្នុងវ័យ៣៨ឆ្នាំ បន្ទាប់ពីចំណាយពេលលើវាលស្មៅអស់រយៈពេល២៤ឆ្នាំកន្លងមកនេះ ក្រោយលោកបានត្រលប់ទៅកាន់ក្លឹបនៅស្រុកកំណើត Estrela Amadora កាលពីឆ្នាំ២០២៤ ។

រំលឹកផងដែរថា Nani គឺជាអតីតកីឡាករឆ្នើមរបស់ក្លឹបព័រទុយហ្គាល់ Sporting CP នឹងបានផ្ទេរមកកាន់ក្លឹបអង់គ្លេស Manchester United ក្នុងតម្លៃ ២១លានផោន ជាទីកន្លែងដែលលោកបានបង្ហាញពីសម្ថតភាពលេចធ្លោ ជាមួយការរួមចំណែកជួយក្លឹបបិសាចក្រហមឈ្នះពាន Premier League ចំនួន ៤លើក និងពានលីគអឺរ៉ុប UEFA Champions League ២០០៧/០៨ និងពាន FIFA Club World Cup ២០០៨ ។ ជាមួយនឹងជម្រើសជាតិ Nani បានព្យួរស្បែកជើងកាលឆ្នាំ២០១៧ ពីការលេងបាន ១១២ប្រកួតរកបាន ២៤គ្រាប់ ជាមួយការរងជើងឯកពាន UEFA European Championship ២០១៦ ហើយការលេងជាមួយក្លឹបអាជីពរូបលោករកបាន ១២៨គ្រាប់ ផងដែរ។
លោក Nani ក៏បាននិយាយពាក្យលាចុងក្រោយថា «វាជាការធ្វើដំណើរដ៏អស្ចារ្យមួយ ហើយខ្ញុំសូមអរគុណមនុស្សគ្រប់គ្នាដែលបានជួយខ្ញុំ និងគាំទ្រខ្ញុំឱ្យឆ្លងកាត់នៅកម្រិតខ្ពស់ជាច្រើន និងទាបក្នុងអំឡុងពេលអាជីពដែលមានរយៈពេលជាង ២០ឆ្នាំមកនេះ និងផ្តល់ឱ្យខ្ញុំនូវការចងចាំដែលមិនអាចបំភ្លេចបានជាច្រើន»៕
ប្រភព៖ BBC

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



