
ក្រុមជម្រើសជាតិប្រេស៊ីលនឹងបន្តយុទ្ធនាការជម្រុះ World Cup ឆ្នាំ ២០២៦ របស់ពួកគេឡើងវិញខណៈក្រុមជើងឯក World Cup ៥សម័យត្រូវបើកទ្វារកីឡដ្ឋាន Estadio Major Antonio Couto Pereira នៅវេលាម៉ោង៨ព្រឹកស្អែកស្វាគមន៏ក្រុមជម្រើជាតិអេក្វាឌ័រ។ប្រេស៊ីលកំពុងឈរនៅលេខរៀងទី៦ដោយមាន៧ពិន្ទុខណៈដែលក្រុមភ្ញៀវឈរនៅលេខរៀងទី ៤មាន ១១ពិន្ទុ ក្រោយប្រកួតបាន៦លើក។៦ប្រកួតចុងក្រោយរបស់ប្រេស៊ីលឈ្នះ២ស្មើ១និងចាញ់៣លើកចុងក្រោយខណៈអេក្វាឌ័រឈ្នះ៣ស្មើ២និងចាញ់១។
១.ប្រវត្តិជួបគ្នា
ប្រេស៊ីលឈ្នះ២ស្មើ៣មិនដែលចាញ់។
២.ពត៌មានក្រុមប្រេស៊ីល(ម្ចាស់ផ្ទះ)
ប្រេស៊ីលមិនមានខ្សែប្រយុទ្ធ Al-Hilal Neymar នៅបន្តមានបញ្ហារបួសសរសៃពួរទោះបីបានព្យាបាលរបួសតាំងពីខែតុលាឆ្នាំ ២០២៣ ។Yan Couto របស់ Borussia Dortmund និង Savinho របស់ Manchester City ដែលជាមិត្តរួមក្រុមនៅ Girona កាលពីរដូវកាលមុន ទាំងពីរនាក់ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុមដោយសាររបួស។កីឡាករRaphinha ជាប់បម្រាម អាចសម្រេចចិត្តជ្រើសរើសខ្សែរប្រយុទ្ធរបស់ក្រុម Real Madrid ទាំងអស់ដែលមាន Rodrygo, Vinicius Junior និង Endrick ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Danilo,Marquinhos, Gabriel, Arana; Andre, Guimaraes, Paqueta; Rodrygo, Vinicius, Endrick
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមអេក្វាឌ័រ(ភ្ញៀវ)
Christian Ramirez ដែលត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុមបន្ទាប់ពីរូបគេបានរងរបួសកជើងក្នុងការប្រកួតជម្រុះ Europa League របស់ Ferencvaros ជាមួយ Borac ។Pervis Estupinan របស់ Brighton & Hove Albion មិនបានលេងឱ្យប្រទេសរបស់គាត់ចាប់តាំងពីខែមីនាឆ្នាំ 2023 ដោយសារតែរបួ ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមជាមួយប្រេស៊ីល។
Enner Valencia ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់របស់អេក្វាឌ័រនឹងដឹកនាំការវាយប្រហារ ហើយគាត់នឹងសម្លឹងរកការបន្ថែមគ្រាប់បាល់ ៤១គ្រាប់ សម្រាប់ប្រទេសរបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGalindez; Preciado, Hincapie, Pacho, Estupinan; Caicedo, Franco, Gruezo; Paez, Sarmiento, Valencia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-២-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brazil ២ : ១ Equador
ប្រភព:ESPN &&sportsmole

(អង់គ្លេស)៖ កាលពីនារីយប់មិញ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានផ្តួលបិសាចក្រហម Manchester United ក្នុងលទ្ធផល ១ទល់នឹង០ បន្ទាប់ពីបានចំណាយពេលអស់ជាង ២០ឆ្នាំ ចាប់តាំងពីការគ្រងជើងឯក Carabao Cup ឆ្នាំ ២០០៨ មកម្លេស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ចាយពេលជាង២ទសវត្សរ៍! ទីបំផុត Spurs លើកពានអឺរ៉ុបលំដាប់ទី២ ក្រោយផ្តួល Man Utd សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖



