អ៊ុយរូហ្គាយ នឹងត្រូវប្រកួតជាមួយក្រុមប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន Estadio Centenario នៅវេលាព្រឹកថ្ងៃសៅរ៍ស្អែកនេះម៉ោង ៦និង២០នាទីព្រឹកម៉ោងនៅប្រទេសកម្ពុជាយើងតែម្តងសម្រាប់ការប្រកួតជម្រុះយុទ្ធនាការ World Cup សម្រាប់ក្រុមមកពីតំបន់អាមេរិកខាងត្បូង(CONMEBOL)របស់ពួកគេជាលើកទី៧។ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុងតារាងដោយមាន ១៣ ពិន្ទុ ខណៈក្រុមភ្ញៀវស្ថិតក្នុងចំណាត់ថ្នាក់លេខ ៨ មាន ៥ ពិន្ទុស្មើឈីលីដែលទើបតែត្រូវក្រុមការពារតំណែងជើងឯកអាហ្សង់ទីនលត់៣ទល់និង០កាលពីព្រឹកថ្ងៃសុក្របានធ្លាក់ពីលេខ៨ទៅលេខ៩។សម្រាប់៦ប្រកួតចុងក្រោយនៅវគ្គប្រកួតជម្រុះ Uruguay ធ្វើបានល្អគួរសម ដោយឈ្នះ៤ស្មើ១និងចាញ់១ខណៈប៉ារ៉ាហ្គាយឈ្នះ១ចាញ់៣និងស្មើ២។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយប៉ារ៉ាហ្គាយឈ្នះ៣ចាញ់២និងស្មើ០។
២.ពត៌មានក្រុមUruguay(ម្ចាស់ផ្ទះ)
កីឡាករគួរអោយចាប់អារម្មណ៏គឺFederico Valverdeរបស់ក្រុម Real Madridនិងចូលមកជំនួសតំណែង Luis Suarez ដែលចូលនិវត្តន៏។Darwin Nunez, Rodrigo Bentancur, Ronald Araujo, Jose Maria Gimenez និង Mathias Olivera ទាំងអស់ត្រូវបានហាមប្រាមសម្រាប់ការប្រកួតអន្តរជាតិចំនួន ៥ប្រកួត ដោយសារតែមានជម្លោះជាមួយអ្នកគាំទ្រនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ទល់នឹងកូឡុំប៊ី។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRochet (GK); Caceres, Varela, Olaza, Bueno; Valverde, Ugarte, Martinez; Facundo, Miguel, Araujo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមParaguay(ភ្ញៀវ)
Julio Enciso ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះជាកីឡាករដែលគួរអោយចាប់អារម្មណ៏ផងដែរសម្រាប់ក្រុមភ្ញៀវ បន្ទាប់ពីរូបគេបង្ហាញខ្លួនក្នុងនាមជាអ្នករកគ្រាប់បាល់អោយ Paraguay នៅព្រឹត្តការណ៏ Copa America ២០២៤ បន្ទាប់ពីរបានបង្ហាញខ្លួនល្អក្នុងនាមឈុត U-២៣កាលពីពេលកន្លងទៅ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMorinigo; Velazquez, Balbuena, Alderete, Espinoza; Villasanti, Bobadilla; Almiron, Enciso, Sosa; Sanabria
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Uruguay ២ : ១ Paraguay
ប្រភព:khelnow&sportsmole&Aiscore