
លោកLuis Suarez ខ្សែប្រយុទ្ធឆ្នើមចាស់វស្សាដ៏មានបទពិសោធន៏របស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានបញ្ជាក់ថាគាត់នឹងចូលនិវត្តន៍ពីការលេងអោយក្រុមជម្រើសជាតិនៅលើឆាកអន្តរជាតិបន្ទាប់ពីការប្រកួតជម្រុះWorld Cup ២០២៦ ខណៈក្រុមជម្រើសជាតិរបស់ខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម ប៉ារ៉ាហ្គាយនៅថ្ងៃទី ៧ កញ្ញា នាទីក្រុងMontevideo។Suarez បច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំបានប្រាប់សន្និសីទសារព័ត៌មានថាៈថ្ងៃសុក្រនឹងក្លាយជាការប្រកួតចុងក្រោយសម្រាប់ប្រទេសរបស់ខ្ញុំវាមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ ប៉ុន្តែខ្ញុំធ្វើវាដោយសន្តិភាពផ្លូវចិត្តដែលខ្ញុំមានសម្រាប់ការប្រកួតចុងក្រោយនៃអាជីពជាមួយ (អ៊ុយរូហ្គាយ)។
អតីតខ្សែប្រយុទ្ធAjax, Liverpool, Barcelona និង At.Madrid ធ្លាប់បានសាងភាពល្បីល្បាញនៅទ្វីបអឺរ៉ុប ក៏ធ្លាប់បានជួយក្រុមជម្រើសជាតិលើកពាន Copa America នៅឆ្នាំ២០១១ មុនពេលរកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ប្រទេសគឺ ៦៩ គ្រាប់ពីការបង្ហាញខ្លួនសរុប ១៤២ប្រកួត។
ទោះយ៉ាងណា ក្រោយពីបង្ហាញខ្លួនអោយក្រុមជម្រើសជាតិដំបូងនៅក្នុងឆ្នាំ២០០៧ Suarez ធ្លាប់ត្រូវបានបណ្តេញចេញពីការប្រកួត World Cup ២០១៤ និងហាមឃាត់មិនអោយចូលលេង៤ ខែសម្រាប់ការខាំកីឡាករខ្សែការពារអន្តរជាតិអ៊ីតាលី Giorgio Chiellini។
ភាពចម្រូងចម្រាសក៏ធ្លាប់បានកើតមានសម្រាប់ Suarez កំលុងពេលប្រកបអាជីពនៅ Liverpool ជាពិសេសនៅក្នុងឆ្នាំ ២០១១ខណៈដែលរូបគេត្រូវរងបម្រាម ៨ប្រកួតពីសហព័ន្ធបាល់ទាត់អង់ក្លេសពីបទប្រមាថបំពានលើអតីតខ្សែការពារក្រុមជម្រើសជាតិ បារាំង Patrice Evra របស់ក្រុម Man. United ។
ក្រោយមក Suarez មានគុណសម្បត្តិជួយអ៊ុយរូហ្គាយឱ្យមានសិទ្ធិចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨និង ២០២២ មុនពេលបង្ហាញខ្លួនសម្រាប់ជម្រើសជាតិព្រឹត្តការណ៏ Copa America ២០២៤ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Marcelo Bielsa ។ ហើយការប្រកួតចុងក្រោយនោះគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី ៦៩ដើម្បីទទួលជ័យជម្នះក្នុងចំណាត់ថ្នាក់លេខ ៣ លើក្រុមកាណាដាផងដែរ។
សម្រាប់ក្លឹបអាជីព Suarez ធ្លាប់បានបង្ហាញអារម្មណ៍រំជួលចិត្តផងដែរក្រោយរួមរស់ជាមួយ Barcelona ៦ឆ្នាំ ២០១៤ ដល់២០២០ រូបគេបានផ្លាស់ទៅក្លឹបគូប្រជែង At.Madrid និងបានជួយអោយក្រុមលោក Diego Simeone លើកពាន La Liga នៅរដូវកាលដំបូង២០២០-២០២១តែម្តង។
សម្រាប់អតីតកាលនៅ Barcelona Suarez ធ្លាប់សាងភាពល្បីល្បាញកំលុងលេងដៃគូរួមប្រយុទ្ធអោយ Barcelona ជាមួយកំពូលខ្សែប្រយុទ្ធ Neymar និង Lionel Messi ដោយធ្លាប់ឈ្នះ Uefa Champion League នៅរដូវកាល ២០១៤-២០១៥។
សម្រាប់អាជីពចុងក្រោយមុនផ្លាស់មក Inter Miami Suarez បានចូលរួមជាមួយក្លឹប Gremerio នៅប្រេស៊ីល ផងដែរ ខណៈរូបគេបានជួយក្រុមលើកពាន Campeonato Gaúcho និង Recopa Gaúcha ផងដែរ
ប្រភព:Besoccer
វីដេអូគ្រាប់បាល់ របស់ Suarez ជាមួយជម្រើសជាតិ
វីដេអូ: Suarez នៅ Liverpool
វីដេអូ: Suarez នៅ Barcelona & MSN
វីដេអូ: Suarez នៅ At.Madrid
វីដេអូ: Suarez នៅ Gremiro
វីដេអូ: Saurez ជាមួយ Inter Miami

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



